សម្តេចតេជោ៖ ផ្តើមចេញពីកត្តាសុខសន្តិភាព បានធ្វើឱ្យតួអង្គបុគ្គល និងតួអង្គក្រុមហ៊ុនមានការរីកចម្រើន

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រោយរំដោះប្រទេសជាតិ ចេញពីសង្គ្រាម នៅថ្ងៃ ៧មករា ១៩៧៩ គឺក្រុមហ៊ុនជីបម៉ុងមានដើមទុនរកស៊ីដំបូងមានត្រឹមមាស 2ជី តែប៉ុណ្ណោះ រហូតមកដល់ពេលនេះមានដើមទុនរាប់លានដុល្លារ។ នាឱកាសនោះ សម្តេចបានថ្លែងអំណរគុណជូនដល់ក្រុមជីបម៉ុង និងបណ្តាក្រុមហ៊ុនដទៃទៀត បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ធ្វើឱ្យមានការរីកចម្រើនដោយសារប្រទេសជាតិ មានសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើនិយាយដោយក្លាហាន និងនិយាយដោយការពិតមានសច្ចៈធម៌ថា ការរីកចម្រើននេះ បានមកពីការរំដោះប្រទេសចេញពីសង្គ្រាម នាពេលនោះ គឺក្រុមហ៊ុនវិនិយោគមុនដំបូងគេបង្អស់គឺក្រុមហ៊ុនសែលកាត Cellcard និងមានបណ្តាក្រុមហ៊ុនដទៃៗទៀត បានចូលមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ រហូតដល់មានក្រុមហ៊ុនជាច្រើនសន្ធឹកសន្ធាប់ក្នុងបច្ចុប្បន្ន នេះបង្ហាញឱ្យឃើញពីការរីកចម្រើនវិស័យឯកជន រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យរដ្ឋផងដែរ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner