អ្នកប្រដាល់មកពី១០ប្រទេសនៅជុំវិញពិភពលោក និងមកប្រកួតគ្នាដើម្បីអបអរបុណ្យ សមុទ្រលើកទី៨ ឆ្នាំ២០១៩ នៅខេត្តកំពត

អត្ថបទដោយ៖
Kien Sereyvuth

អ្នកប្រយុទ្ធដែលមកពី១០ ប្រទេសផ្សេងគ្នាមានដូចជា ថៃ ឥណ្ឌា អ៊ីរ៉ង់ រុស្សី អ៊ុយក្រែន អូស្រ្តាលី ចិន សៅលីញ បារាំង ម៉ូរីសតានី និងកម្ពុជា នឹងជួបគ្នានៅលើសង្វៀន ប្រដាល់ គុណខ្មែរអន្តរជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សហការរៀបចំដោយៈក្រសួងទេសចរណ៍ គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការណ៍សម្របសម្រួលពីសហព័ន្ធកីឡាប្រដាល់គុណខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុណខ្មែរអន្តរជាតិ ដើម្បីអបអរបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ នៅក្រុង ខេត្តកំពត ។

នេះបើតាមការឲ្យដឹងពីលោក ខ្វៃ អាទិត្យា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ក្នុងសន្និសីទសារព័ត៌មាន នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។ លោក ខ្វៃ អាទិត្យា បានឲ្យដឹងថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បង្កើតឲ្យមានការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិនេះឡើង ក្នុងគោលបំណង ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ ជាមួយដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលមានរយៈពេល៣ថ្ងៃនេះ នៅក្នុងប្រទេសមួយដែលមានសុខសន្តិភាព ប្រជាពលរដ្ឋមានសេរីភាពក្នុងដំណើរកម្សាន្ត ។

លោក អគ្គនាយក បានអោយដឹងទៀតថា គោលដៅរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា នឹងមានគម្រោង សហការជាមួយសហព័ន្ធកីឡាប្រដាល់គុណខ្មែរ នឹងសហព័ន្ធប្រដាល់គុណខ្មែរអន្តរជាតិ បង្កើតកម្មវិធីផ្សាយផ្ទាល់ប្រដាល់ប្រចាំសប្តាហ៍ ឬក៏ព្រឹត្តិការណ៍ប្រដាល់ប្រចាំលើសពីនេះទៅទៀត ។

សូមបញ្ជាក់ថា «ការប្រកួតកីឡាប្រដាល់គុណខ្មែរអន្តរជាតិ »នេះនឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍អប្សរា នឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក Apsara Central រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ដែលទទួលបានការឧបត្ថមធំពី ភេសជ្ជៈ ប៉ូការី ស្វេត សហការឧបត្ថម្ភដោយ ទឹកផ្លែឈើអូឡាតេ ស៊ីន រ៉ាមាន ស្រាបៀកម្ពុជា ក្រុមហ៊ុន ហួតជា សហគ្រាសផលិតឱសថ ជា ចំណាន ណាន ស៊ីល ឌិច ស៊ីល មីយើង សំបកកង់ម៉ូតូ អ៊ីរ៉ូមីណា ទឹកពិសាដប SKH ។ ក្រៅពីនោះគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំអោយមានការប្រកួតកីឡាដែលជាអត្តសញ្ញាញជាតិ នឹងកីឡាបែបទំនើបជាច្រើនទៀតផងដែរ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner