រុស្ស៊ី៖ ការផ្តល់ជំនួយយោធារបស់អង្គការណាតូទៅអោយអ៊ុយក្រែន គឺគ្រាន់តែជាការបង្កើនភាពតានតឹងប៉ុណ្ណោះ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា អង្គការណាតូបានបន្តផ្តល់ជំនួយគ្រឿងសព្វាវុធយោធាទៅអោយប្រទេសអ៊ុយក្រែន ដែលប្រការនេះគឺមានតែធ្វើអោយបញ្ហាជម្លោះផ្ទៃក្នុងកាន់តែកើនឡើងក្នុងប្រទេស។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បានលើកឡើងថា បណ្តាប្រទេសអង្គការណាតូកំពុងបង្កើនការផ្គត់ផ្គង់គ្រឿងសព្វាវុធយោធាដល់ប្រទេសអ៊ុយក្រែន និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធាអ៊ុយក្រែន ខណៈដែលទង្វើបែបនេះ មិនមែនមានគោលបំណងក្នុងការរក្សាស្ថិរភាព និងសន្តិសុខនោះទេ ប៉ុន្តែវាគ្រាន់តែជាការចាក់បន្ថែមប្រេងលើភ្លើងប៉ុណ្ណោះ។ ក្នុងអំឡុងពេលថ្លែងសន្ទករថាប្រចាំសប្តាហ៍របស់ខ្លួន លោកស្រី ហ្សាខារ៉ូវ៉ា​បានសម្តែងការព្រួយបារម្ភថា សកម្មភាពទាំងនេះរបស់អង្គការណាតូ អាចនឹងអូសទាញអ៊ុយក្រែនធ្លាក់ជ្រៅចូលទៅក្នុងភ្លើងសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ។ បើតាមលោកស្រី ហ្សាខារ៉ូវ៉ា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាគិតជាទឹកប្រាក់ ២.៥ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤មក រួមទាំងជាង ៤០០លានដុល្លារទៀតគិតត្រឹមឆ្នាំ២០២១នេះប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនជឿជាក់លើការសន្យារបស់អង្គការណាតូ ក្នុងការមិនពង្រីកឥទ្ធិពលទៅកាន់ភាគខាងកើតឡើយ ដោយសារពាក្យសំដីមិនត្រូវបានគាំទ្រដោយសកម្មភាព៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner