កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន

អត្ថបទដោយ៖
AMS OneMinute

កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូនសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

បច្ចុប្បន្នផ្លូវដែករបស់កម្ពុជា មាន២ខ្សែ ដែលខ្សែទី១ ផ្នែកខាងត្បូង ពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង២៦៦គីឡូម៉ែត្រ និង ខ្សែទី២ ផ្នែកខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត មានប្រវែង៣៨៦គីឡូម៉ែត្រ៕

ads banner