អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៧៣លាន២៣ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៣៥ម៉ឺននាក់ និងជាសះស្បើយ២៤៥លាន៣០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៧៣លាន២៣ម៉ឺន៦ពាន់១៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៣៥ម៉ឺន៣ពាន់១១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៤៥លាន៣០ម៉ឺន៥ពាន់៣៥៩នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥១លាន៤៣ម៉ឺន៥ពាន់៦៥២នាក់ ស្លាប់ចំនួន៨២ម៉ឺន៤ពាន់៥២០នាក់ និងជាសះស្បើយចំនួន៤០លាន៤០ម៉ឺន៦ពាន់៧៩៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៧២ម៉ឺន៦ពាន់៤៩នាក់ ស្លាប់៤៧ម៉ឺន៦ពាន់៨៦៩នាក់ និងជាសះស្បើយ៣៤លាន១៦ម៉ឺន២ពាន់៧៦៥នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន២០ម៉ឺន៤ពាន់៩៤១នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៥២១នាក់ និងជាសះស្បើយ២១លាន៤១ម៉ឺន៤ពាន់៣១៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner