គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឆ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៥លាននាក់ ស្លាប់ជាង ២៩.៩ម៉ឺននាក់
អត្ថបទដោយ៖
ឆាយ រត្ថា
កម្ពុជា៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៥៣៦,៦៤៣នាក់ហើយ ដែលកើនឡើងជាង ២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៩,៤០៦ក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២១៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦០,១៤៨នាក់ (ស្លាប់ ១៤៣,៩៨៦នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៤៦៤នាក់ (ស្លាប់ ៥០,៥៧០នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧១១,៤០២នាក់ (ស្លាប់ ៣១,០៤៤នាក់)
- ថៃ ឆ្លងចំនួន ២,១៨៥,៤៩៧នាក់ (ស្លាប់ ២១,៣២៥នាក់)
- វៀតណាម ឆ្លងចំនួន ១,៥០៨,៤៧៣នាក់ (ស្លាប់ ២៩,១០៣នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៧,៩៣១នាក់ (ស្លាប់ ១៩,២០៨នាក់)
- សិង្ហបុរី ឆ្លងចំនួន ២៧៥,៣៨៤នាក់ (ស្លាប់ ៨០៩នាក់)
- កម្ពុជា ឆ្លងចំនួន ១២០,៤០៥នាក់ (ស្លាប់ ៣,០០១នាក់)
- ទ្បាវ ឆ្លងចំនួន ៩៤,៥៥៤នាក់ (ស្លាប់ ២៦២នាក់)
- ព្រុយណេ ឆ្លងចំនួន ១៥,៣៨៥នាក់ (ស្លាប់ ៩៨នាក់) ៕

