ថៃមាន​អូ​មី​ក្រុង​ ​៨​០​ករណី​ហើយ​ ​ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​ ​«​តេ​ស្ត​ហើយ​ទៅ​»

​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ថៃ​នឹង​ណែ​នាំឲ្យ​ផ្អាក​ ​វិធានការ​ ​«​តេ​ស្ត​ហើយ​ទៅ​»​ ​សិន​ ​ដោយសារតែ​ស្ថានភាព​វី​រុ​សប​ប្លែង​ថ្មី​ ​អូ​មី​ក្រុង​ ​កាន់តែ​ឡើង​ខ្លាំង​ ​នៅ​ទូទាំង​ពិភពលោក​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ​នា​ថ្ងៃ​ទី​ ​២០ ធ្នូ​ ​២​០២​១​នេះ​។​

​ប្រភព​ថា​ ​កន្លងមក​ ​វិធានការ​ ​«​តេ​ស្ត​ហើយ​ទៅ​»​ ​ឬ​ ​Test​ ​and​ ​Go​ ​បាន​និង​កំពុង​អនុវត្ត​សម្រាប់​អ្នកដំណើរ​តាម​អាកាស​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​ ​ពោល​គឺ​អ្នកដំណើរ​មកពី​ក្រុម​បណ្តា​ប្រទេស​ពិសេស​។​

​ប្រទេស​ថៃ​រក​ឃើញ​អូ​មី​ក្រុង​ ​ច្រើនជាង​៨​០​នាក់​ហើយ​ ​ក្នុង​នោះ​ ​១​១​ករណី​ ​ចន្លោះ​ពី​ខែ​មេសា​ ​ដល់​ ​ថ្ងៃ​ទី​១​០​ ​ធ្នូ​ ​ហើយ​៥​២​ករណី​ ​ពី​ថ្ងៃ​ទី​១​១​ ​ដល់​ ​១​៩​ ​ធ្នូ​ ​ខណៈ​ដែល​ករណី​ផ្សេងៗ​ទៀត​ ​ត្រូវ​បាន​ប្រកាស​ថា​ ​រក​ឃើញ​ ​នា​ព្រឹក​ថ្ងៃ​ទី​២​០​ ​ធ្នូ​នេះ​។​

​លោក​ S​up​a​kit​ ​Sir​i​l​a​k ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​នៃ​ក្រសួងសុខាភិបាល​បានឲ្យ​ដឹង​ថា​ ​មាន​ករណី​អូ​មី​ក្រុង​ម្នាក់​បាន​ចូល​ប្រទេស​ ​តាមរយៈ​វិធានការ​ ​«​តេ​ស្ត​ហើយ​ទៅ​»​ ​នេះ​ ​ដោយ​រក​ឃើញ​ថា​ ​អវិជ្ជមាន​ កូ​វី​ដ​ ​ទាំង​មុន​ពេល​និង​ក្រោយ​ការ​ទៅដល់​ ​ប៉ុន្តែ​ ​២​ ​ឬ​៣​ថ្ងៃក្រោយ​មក​ ​អ្នកដំណើរ​រូប​នេះ​បាន​ឈឺ​ ​ហើយ​រក​ឃើញ​ថា​ ​មាន​ផ្ទុក​វី​រុ​សប​ប្លែង​ថ្មី​នេះ​។​

លោក​បញ្ជាក់​ថា​ ​គួរតែ​ពិនិត្យ​ឡើងវិញ​ ​ព្រោះ​ករណី​នេះ​ ​អាច​ត្រូវការ​ ​ចន្លោះ​ពី​៦​ទៅ​៧​ថ្ងៃ​ ​បាន​រក​ឃើញ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​បើ​មិន​ពិនិត្យ​ឡើងវិញ​ទេ​ ​អ្នកដំណើរ​ដែល​អាច​មាន​ផ្ទុក​ ​ធ្វើដំណើរ​ពេញប្រទេស​ ​បង្ក​ជា​ការ​ច​ន្ល​ង​ក្នុង​សហគមន៍​៕​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner