មន្រ្តីជាន់ខ្ពស់អឺរ៉ុបព្រមានប្រឆាំងនឹងការមិនរាប់បញ្ចូលទីក្រុងព្រុចសែល ទៅក្នុងកិច្ចពិភាក្សាសន្តិសុខជាមួយរុស្ស៊ី

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប បូរែល (Josep Borrell) បានអះអាងថា ប្រទេសរុស្ស៊ីអាចនឹងព្យាយាមដកសហភាពអឺរ៉ុបចេញពីកិច្ចពិភាក្សាស្តីអំពីការធានាសន្តិសុខ។

បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងអធិបតេយ្យភាពរបស់ខ្លួន នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ហើយបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យទីក្រុងព្រុចសែលត្រូវបានដកចេញពីកិច្ចពិភាក្សាស្តីអំពីសន្តិសុខឡើយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ទីក្រុងម៉ូស្គូបានចេញផ្សាយសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការណាតូ ស្តីពីការធានាសន្តិសុខ។ សំណើនេះ ប្រសិនបើយល់ព្រម នោះនឹងហាមឃាត់អង្គការណាតូពីការពង្រីកឥទ្ធិពលនៅអឺរ៉ុបខាងកើត និងហាមឃាត់អាមេរិក-រុស្ស៊ីពីការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ក្នុងចម្ងាយដ៏ឆ្ងាយនៃទឹកដីរបស់គ្នាទៅវិញទៅមក ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត។ ដោយឡែករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី គ្រីស្ទៀន ឡាមប្រ៊ីត (Christine Lambrecht) បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា អង្គការណាតូនឹងពិភាក្សាអំពីសំណើរបស់រុស្ស៊ីស្តីពីការធានាសន្តិសុខក្នុងសប្តាហ៍នេះ។ លោក បូរែល បាននិយាយនៅក្នុងប្លុករបស់លោកនៅថ្ងៃដដែលនេះថា លោកនឹងពិនិត្យឡើងវិញនូវ ស្ទ្រេតធើជីគ ខមផាស់ (Strategic Compass) ដែលជាយុទ្ធសាស្រ្តការពារជាតិថ្មីរបស់សហភាពអឺរ៉ុប ហើយកំណែថ្មីនឹងត្រូវបានបង្ហាញនៅខែក្រោយ។

គួរបញ្ជាក់ថា បញ្ហាសន្តិសុខបានកើនឡើងក្នុងសារៈសំខាន់ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃភាពតានតឹងដែលកំពុងកើនឡើងនៅជុំវិញអ៊ុយក្រែន ខណៈដែលរបាយការណ៍បានអះអាងថា រុស្ស៊ីបានដាក់ពង្រាយទាហាននៅជិតព្រំដែនអ៊ុយក្រែន ដើម្បីរៀបចំសម្រាប់ការឈ្លានពាន។ ទីក្រុងម៉ូស្គូបានរិះគន់ការចោទប្រកាន់ទាំងនេះម្តងហើយម្តងទៀត ដោយចង្អុលទៅសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរុស្ស៊ី ដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ រុស្ស៊ី​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​មាន​សិទ្ធិ​ផ្លាស់ទី​កងកម្លាំង​ក្នុង​ទឹកដីប្រទេសរបស់​ខ្លួន៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner