ប្រមុខអង្គការណាតូគាំទ្រការពិភាក្សាជាមួយរុស្ស៊ី ពាក់ព័ន្ធនឹងការពង្រឹងការជឿទុកចិត្ត និងការគ្រប់គ្រងអាវុធ ជាពិសេសការបន្ធូរបន្ថយភាពតានតឹង

ម៉ូស្គូ៖ អគ្គលេខាធិការអង្គការណាតូលោក ជែនស៍ ស្តូធែនប៊ឺក (Jens Stoltenberg) បាននិយាយថា លោកមិនគាំទ្រគំនិតនៃការរៀបចំសន្និសីទជាមួយរុស្ស៊ីស្តីពីវិស័យនៃឥទ្ធិពលនោះទេ។

ជំនួសអោយសន្និសីទនេះ លោក ស្តូធែនប៊ឺក បាននិយាយនៅក្នុងការពេញចិត្តក្នុងការពិភាក្សាជាមួយវិធានការទីក្រុងម៉ូស្គូ ដើម្បីពង្រឹងការជឿទុកចិត្ត ការគ្រប់គ្រងអាវុធ ធានានូវតម្លាភាពនៃសមយុទ្ធ និងបន្ធូរបន្ថយភាពតានតឹង នេះបើយោងតាមកាសែតបារាំង។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង ឡឺ ជូណល ឌុយ ឌីម៉េងឆេ (Le Journal du Dimanche) លោក ស្តូធែនប៊ឺក បានបញ្ជាក់ថា គំនិតនៃការរៀបចំសន្និសិទដែលផ្តោតលើវិស័យនៃឥទ្ធិពល ដែលនឹងអនុញ្ញាតឱ្យប្រទេសដ៏មានអំណាចគ្រប់គ្រងនូវអ្វីដែលប្រទេសជិតខាងរបស់ពួកគេអាចធ្វើបាន និងមិនអាចធ្វើបាន គឺជាជំហានថយក្រោយសម្រាប់សម្ព័ន្ធភាព ហើយថា ទិសដៅ​នេះ​នឹង​ខុស​ទាំង​ស្រុង។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសលោកខាងលិចកំពុងប្រើការចោទប្រកាន់ នៃ “សកម្មភាពឈ្លានពាន” ជាលេសដើម្បីដាក់ពង្រាយឧបករណ៍យោធារបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner