ប្រមុខការទូតចិន៖ ទីក្រុងប៉េកាំងនឹងមិនភ័យខ្លាចការប្រឈមមុខជាមួយសហរដ្ឋអាមេរិកឡើយ

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ថ្លែងថា ប្រទេសរបស់លោកនឹងមិនខ្មាស់អៀនពីការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកឡើយ ប្រសិនបើវាកើតឡើង ប៉ុន្តែអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅមក និងការសន្ទនាប្រកបដោយការគោរពគ្នា។

នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទស្តីពីស្ថានភាពអន្តរជាតិ និងការទូតចិនឆ្នាំ 2021 លោក វ៉ាង បានគូសបញ្ជាក់ថា ការខ្វែងគំនិតគ្នាជាច្រើនរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកើតចេញពី “ការវិនិច្ឆ័យខុសជាយុទ្ធសាស្ត្រ”។ លោកបន្តថា “ប្រជាជនមួយចំនួននៅអាមេរិកមិនចង់ទទួលស្គាល់ថា ប្រទេសផ្សេងទៀតមានសិទ្ធិក្នុងការអភិវឌ្ឍន៍” ហើយយល់ព្រមថា ប្រទេសទាំងពីរអាចសម្រេចបាន “លទ្ធផលឈ្នះ-ឈ្នះ” និងស្វែងរកការគាបសង្កត់ទីក្រុងប៉េកាំងជំនួសវិញ។ លោក វ៉ាង បន្ថែមថា​ “ប្រសិនបើមានការប្រឈមមុខគ្នា នោះចិននឹងមិនភ័យខ្លាចឡើយ ហើយនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់”។ “ការសន្ទនាគឺមិនអីទេ ប៉ុន្តែវាគួរតែស្មើគ្នា កិច្ចសហប្រតិបត្តិការត្រូវបានស្វាគមន៍ ប៉ុន្តែវាគួរតែផ្តល់ផលប្រយោជន៍ទៅវិញទៅមក”។ លោក វ៉ាង បាន​បន្ត​សង្កត់​ធ្ងន់​ថា “កិច្ច​សហប្រតិបត្តិការ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ ខណៈ​ពេល​ដែល​ការ​ប្រយុទ្ធ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់ប្រទេស​ទាំង​ពីរ”។

ជាចុងក្រោយ ប្រមុខការទូតចិនរូបនេះបានបញ្ចប់ការកត់សម្គាល់របស់ខ្លួន ដោយការអត្ថាធិប្បាយលើទំនាក់ទំនងចិន-អាមេរិក ដោយបង្ហាញក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹង “បំពេញការសន្យារបស់ខ្លួន ឈ្នះការជឿទុកចិត្តពីអ្នកដទៃ និងធ្វើការជាមួយប្រទេសចិន ដើម្បីស្វែងរកការរួមរស់ដោយសន្តិភាពនៃប្រទេសមហាអំណាចពិភពលោកទាំងពីរ”៕ ប្រភព៖ Sputniknews

Chinese President Xi Jinping shakes hands with U.S. Vice President Joe Biden (L) inside the Great Hall of the People in Beijing December 4, 2013. REUTERS/Lintao Zhang/Pool (CHINA – Tags: POLITICS)
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner