មេខ្លោងក្រុមចោរប្លន់ ឈ្មោះ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពបឋមថា ខ្លួនពិតជាបានដឹកនាំបក្ខពួកធ្វើសកម្មភាពចូលប្លន់គ្រឿងពេជ្ររបស់អ្នកលក់ឡេដ៏ល្បីឈ្មោះអ៊ាន សៀវម៉ី ពិតមែន
មេខ្លោងក្រុមចោរប្លន់ ឈ្មោះ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពបឋមថា ខ្លួនពិតជាបានដឹកនាំបក្ខពួកធ្វើសកម្មភាពចូលប្លន់គ្រឿងពេជ្ររបស់អ្នកលក់ឡេដ៏ល្បីឈ្មោះលោកស្រី អ៊ាន សៀវម៉ី ពិតមែន ដោយខ្លួនជាអ្នករៀបចំផែនការ នេះបើតាមលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អោយដឹងថា ក្រោយពីឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធក្នុងចំណោមមនុស្ស១២នាក់ (ប្រុស៩នាក់ ស្រី៣នាក់) ដែលត្រូវឃាត់ខ្លួនបាននៅក្នុងវីឡាមួយ ស្ថិតនៅក្នុងបុរី ប៉េងហួត ផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងដកហូតនូវវត្ថុតាងមួយចំនួនទៀត ។









