បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំការប្រកួតកីឡាប៉េតង់ជ្រើសរើសក្រុមកីឡាករឆ្នើមប្រចាំឆ្នាំ២០២១

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតប៉េតង់ ជ្រើសរើសក្រុមកីឡាករឆ្នើមប្រចាំឆ្នាំ២០២១ របស់ក្រុមកីឡាករ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

ក្រុមកីឡាករ ដែលទទួលបានការជ្រើសរើស បន្ទាប់ពីបានឆ្លងកាត់ការប្រកកួត គឺត្រូវបានត្រៀមចូលរួមប្រកួតក្នុងកម្មវិធីនានានៅថ្នាក់ខេត្តនិងនៅថ្នាក់យោធភូមិភាគទី៤ នាពេលខាងមុខ តាមការណែនាំរបស់ឯកឧត្ដមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ទទួល បន្ទុកហ្វឹកហ្វឺននិងកីឡា បានញ្ជាក់ថាក្រុមកីឡាករប៉េតង់ (ប៊ូល) ដែលត្រូវចូលរួមប្រកួតនៅថ្ងៃនេះ មានចំនួន ១៣ក្លឹប ស្មើនិងកីឡាករ ៦៥នាក់ ដែលបានអញ្ជើញមកពីបណ្ដាផ្នែកសឹករងទាំង៩ វរសនាតូចទាំង២និងក្រុមកីឡាករចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយកម្មវិធីប្រកួតនៅពេលនេះមានរយៈពេល ៣ថ្ងៃ ដោយចាប់ អនុវត្តន៍ពីថ្ងៃទី២១ដល់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចំពោះក្រុមកីឡាករទាំងនេះក៏ធ្លាប់បានទទួលការហ្វឹកហាត់ ពីលោកជំទាវ កែ ឡេង កីឡាករជម្រើសជាតិកម្ពុជា ដែលបានអញ្ជើញមកជួយបង្វឹកនៅក្លឹបទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងនាយស្ថាប័ននីមួយៗ ដែលបានបង្ករលក្ខណងាយស្រួល ដល់ក្រុមកីឡាករ ដែលជាយោធិន នៅតាមអង្គភាពនីមួយៗ បានធ្វើការហ្វឹកហាត់ដើម្បីបាន អញ្ជើញមកចូលរួមកម្មវិធីប្រកួតប្រចាំឆ្នាំនៅពេលនេះ និងបានក្រើនរំលឹកដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងបញ្ចេញស្នាដៃឲ្យ អស់ពីសមត្ថភាព អនុវត្តន៍តាមលក្ខណៈបច្ចេកទេសនៃការប្រកួត ដើម្បីដណ្ដើមយកជ័យជម្នះ សម្រាប់អង្គភាពខ្លួន និងឈានទៅចូលរួមប្រកួត ក្នុងកម្មវិធីថ្នាក់ ខេត្ត ដើម្បីអបអរសាទរបុណ្យជាតិ ៧មករា នៅពេលខាងមុខ និងឈានទៅចូលរួមប្រកួតក្នុងកម្មវិធីនានា នៅថ្នាក់យោធភូមិភាគទី៤ និងថ្នាក់កងយោធពលខេមរភូមិន្ទនៅពេលខាងមុខផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner