ក្រុមស្ទាវអុកឡុកក្នុងខេត្តមាត់សមុទ្រ ៨នាក់ លួច និងទទួលផលចោរកម្ម

លោក​ឧត្តមសេនីយ៍ទោ ជូន ណា​រិ​ន្ទ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​នៅ​ព្រឹក ថ្ងៃ​ទី​២១ ខែធ្នូ​នេះ​បាន​ធ្វើ​ពិធី​បង្ហាញមុខ​ក្រុម​ស្ទាវ​ដែល​តែងតែ​អុកឡុក​វាយ​កាប់​ចាក់ លួច ឆក់ ប្លន់ នៅ​ក្នុង​ខេត្ត​មាត់សមុទ្រ​ចំនួន​៨​នាក់ និង​សម្ភារ​ដែល​ត្រូវ​បាន​ដកហូត​មួយ​ចំនួន​ផង​ដែរ ។

លោកស្នងការ​បាន​បញ្ជាក់​ថា ជន​ដែល​រំខាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ស្រាវជ្រាវ​បង្ក្រាប​នេះ​ជា​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​កាច់​បំបែក​សោក​ម៉ូតូ​) និង​ទទួលផល​ចោរកម្ម ។

កាលពី​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​ព្រឹក ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់​ថា គាត់​បាត់​ម៉ូតូ​១​គ្រឿង ZOOMER X ឆ្នាំ​២០១៨ ពណ៌​ស្វាយ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1G-6945 ដែល​ចត​ទុក​នៅ​មុខ​បន្ទប់​ជួល ស្ថិត​នៅ​ក្រុម​ទី​១៩ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ទទួល​បណ្តឹង​រួច កម្លាំង​ជំនាញ​ផែនការ​ងារ​ព្រហ្មទណ្ឌ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៨​នាក់​ជា​បន្តបន្ទាប់ ដែល​ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​៦​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​កាច់​បំបែក​សោក​ម៉ូតូ ចំណែក ២​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម ។ករណី​ខាងលើ​នេះ មាន​ជន​រង​គ្រោះ​ឈ្មោះ សៀង ចាន់​ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
សម្ភារ​បាត់បង់ ៖ ម៉ូតូ​១​គ្រឿង ម៉ាក ZOOMER X ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ស្វាយ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1G-6945 ។ លោកស្នងការ​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​កាច់​បំបែក​សោក​ម៉ូតូ​៦​នាក់​នេះ​មាន ៖

១.​ឈ្មោះ សុង វិច្ឆិកា ហៅ​អឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២.​ឈ្មោះ ហាក់ វិទូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣.​ឈ្មោះ យ៉ាវ ឧត្តម ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ ។
៤.​ឈ្មោះ សំ សុខ​ជា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ ។
៥.​ឈ្មោះ ម៉ូង ឡុ​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ ។
៦.​ឈ្មោះ ឈឿ​ន ពិ​ទូ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ ។
ចំណែក​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម​២ នាក់ មាន ៖
១.​ឈ្មោះ រឿ​ន ពៅ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ ជាង​ម៉ូតូ ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២.​ឈ្មោះ រឿ​ន បូ​រ៉េ​ត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ ជាង​ម៉ូតូ ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ចំពោះ​សម្ភារ​នឹង​វត្ថុ​តាង​ចាប់​យក ៖ មាន​ម៉ូតូ​ចំនួន​៦​គ្រឿង ម៉ាក ZOOMER X ៤​គ្រឿង ម៉ាក HONDA ICON ១​គ្រឿង និង SUZUKI MIO ១​គ្រឿង ។ ស្លាក​លេខ​ម៉ូតូ ចំនួន​១២ សន្លឹក ។ .​កញ្ចក់​ម៉ូតូ ១​គូ ។
កាង​ម៉ូតូ ១ ។

ចំណែក​ជនសង្ស័យ និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។
ជាមួយ​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជូន​ព័ត៌មាន​ដល់​ជន​រង​គ្រោះ​ដែល​បាត់​ម៉ូតូ រួសរាន់​មក​ពិនិត្យ​ម៉ូតូ​ដែល​សមត្ថកិច្ច​ដកហូត​បាន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់​ពន្ធ ដើម្បី​យក​ទៅ​ប្រើប្រាស់​វិញ ៕

ads banner