នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន៖ គ្រោះថ្នាក់ចរាចរណ៍កើនខ្ពស់ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ (Video Inside)

គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងខ្ពស់ក្នុងត្រីមាសទី៤ឆ្នាំ២០២១ក្នុងស្ថានភាពដែលអំពើរឹតត្បឹតធ្វើសកម្មភាព ក្នុងសង្គមត្រូវបានបន្ធូរបន្ថយនិងក្រោយមកបានឈានដល់ការបើកប្រទេសសាឡើងវិញ។

អគ្គស្នងការរងនគរ បាលជាតិ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន ដែលទទួលបន្ទុកផែនសុវត្ថិភាពចរាចរណ៍ទូទាំងប្រទេស បានថ្លែង កាលពីថ្ងៃទី២០ធ្នូប្រៀបធៀបថាក្នុងរយៈពេល៣ត្រីមាសឆ្នាំ២០២១ ការស្លាប់ជាមធ្យមដោយគ្រោះថ្នាក់ចរាចរណ៍ មានប្រមាណ៤នាក់ក្នុងមួយថ្ងៃ, ប៉ុន្តែឈានចូលក្នុងត្រីមាសទី៤ ពលរដ្ឋស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានជាមធ្យម៥នាក់ក្នុងមួយថ្ងៃ ហើយគ្រោះថ្នាក់នេះ នឹងមិនអាចថមថយបានទេ បើសិនមិនមាន ផែនការច្បាស់ លាស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវនេះ។

នាយឧត្តមសេនីយ ហ៊ឹម យ៉ាន បានបញ្ជាក់ទៀតថា នៅត្រីមាសទី ៤ឆ្នាំ២០២១, ថ្ងៃខ្លះមានមនុស្សស្លាប់រហូតដល់១២នាក់ដោយការស្លាប់ជាក្រុម,​ ការស្លាប់ជាគ្រួសារ បន្ទាប់ពី ស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ។

ទោះជាយ៉ាងណាក៏ដោយ, មន្ត្រីគ្រប់គ្រងផែនសុវត្ថិភាពចរាចរណ៍ទូទាំង ប្រទេសនេះ បានបញ្ជាក់ដែរថាក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មាន ការ ថយចុះ១៦២នាក់, ចំណែកអ្នករបួសក៏បានថយចុះ១ពាន់១២០នាក់ផងដែរ បើប្រៀបធៀបនឹង១១ខែឆ្នាំ២០២០៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner