ប្រមុខ WHO៖ ពិភពលោកត្រូវតែប្រឹងប្រែងរួមគ្នា ដើម្បីបិទបញ្ចប់ជំងឺរាតត្បាតអោយបានត្រឹមឆ្នាំ ២០២២

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានអំពាវនាវអោយពិភពលោករួបរួមកម្លាំងគ្នា និងធ្វើការសម្រេចចិត្តដ៏លំបាកដែលត្រូវការ ដើម្បីបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅឆ្នាំក្រោយ។

លោក ថេដ្រូស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ឆ្នាំ 2022 ត្រូវតែជាឆ្នាំដែលយើងបិទបញ្ចប់ជំងឺរាតត្បាត។ លោក ថេដ្រូស បាននិយាយដូច្នេះថា ទោះបីជាមានការចង្អុលបង្ហាញថា វីរុសបំប្លែងថ្មី អូមីក្រុង មិនធ្ងន់ធ្ងរជាងវីរុស ដែរតា ដែលនៅតែជាសំពាធលេចធ្លោក៏ដោយ ក៏ អូមីក្រុង ត្រូវបានបង្ហាញនៅក្នុងទិន្នន័យដំបូងថា មានលទ្ធភាពឆ្លងខ្ពស់ ព្រមទាំងធន់នឹងថ្នាំបង្ការគួរឱ្យព្រួយបារម្ភ។ ជាមួយនឹងករណីឆ្លងកើនឡើងយ៉ាងឆាប់រហ័ស លោក ថេដ្រូស បានសង្កត់ធ្ងន់ថា វាជាការប្រសើរជាង ក្នុងការលុបចោលព្រឹត្តិការណ៍ឥឡូវនេះ ហើយប្រារព្ធនៅពេលក្រោយ ជាជាងការអបអរសាទរឥឡូវនេះ និងសោកសៅនៅពេលក្រោយ។ ការថ្លែងបែបនេះ ដោយលោកចង់សំដៅដល់ការប្រារព្វពិធីបុណ្យណូអែល។

ទន្ទឹមនេះ លោក ថេដ្រូស បានធ្វើការអំពាវនាវថា យើងអាចបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតបាន ប៉ុន្តែវានឹងតម្រូវឱ្យប្រើប្រាស់ឧបករណ៍ទាំងអស់នៅពេលបោះចោល រាប់ចាប់ពីវ៉ាក់សាំង រហូតដល់ការពាក់ម៉ាស់ និងការរក្សាគម្លាតរាងកាយជាដើម ហើយថា អ្វីដែលប្រហែលជាសំខាន់បំផុតនោះ គឺពិភពលោកត្រូវតែបញ្ចប់ភាពមិនស្មើគ្នាក្នុងការទទួលបានវ៉ាក់សាំង៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner