លោក ចូ បៃដិន អំពាវនាវអោយប្រជាជនអាមេរិកទៅចាក់វ៉ាក់សាំងជាបន្ទាន់ ចំពេលប្រទេសខ្លួនទើបកត់ត្រាករណីស្លាប់ដំបូងដោយសារវីរុសបំប្លែងថ្មី អូមីក្រុង

 ស្របពេលដែលបណ្តាប្រទេសនៅទូទាំងអឺរ៉ុបបានពិចារណាលើវិធានការបិទខ្ទប់សារជាថ្មីដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវឲ្យប្រជាជនទាំងអស់ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងបង្ការជាបន្ទាន់ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង។

លោក ចូ បៃដិន បានថ្លែងនៅឯសេតវិមានថា ប្រសិនបើអ្នកមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងបង្ការពេញលេញ នោះអ្នកមានអ្នកផលល្អមួយហើយ ដែលត្រូវដាក់ការព្រួយបារម្ភចំពោះខ្លួនឯង។ ជម្រើសរបស់អ្នកអាចខុសគ្នារវាងការរស់ និងស្លាប់។ លោក ចូ បៃដិន ក៏បានបង្ហើបអំពីគម្រោងទិញឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 ចំនួន ៥០០លានឈុតផងដែរ ដើម្បីផ្តល់ជូនប្រជាជនអាមេរិក ដែលស្នើសុំវាដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២។ បន្ថែមពីនេះ ពេទ្យយោធាសរុប ១,០០០នាក់ នឹងត្រូវបញ្ជូនទៅជួយគ្រប់គ្រង នៅតាមមន្ទីរពេទ្យនានា ដែលកំពុងកកកុញដោយអ្នកជំងឺ។

សូមជម្រាបថា សហរដ្ឋអាមេរិកបានកត់ត្រាការស្លាប់លើកដំបូងដោយសារវីរុសបំប្លែងថ្មី អូមីក្រុង ដោយជនរងគ្រោះគឺជាបុរសនៅរដ្ឋតិចសាស់ មានវ័យ៥០ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំង និងធ្លាប់ឆ្លងកូវីដពីមុន។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ វីរុស អូមីក្រុង បានរ៉ាប់រងករណីឆ្លងថ្មីៗប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក រហូតដល់ទៅ ៧៣% បើធៀបនឹងអត្រាតែជាង ១% ប៉ុណ្ណោះកាលពីដើមខែធ្នូនេះ៕ ប្រភព៖ CNA និង Daily Mail

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner