ជប៉ុន និងសហរដ្ឋអាមេរិកយល់ព្រមលើការចំណាយរបស់ទីក្រុងតូក្យូសម្រាប់មូលដ្ឋានទ័ពអាមេរិក

តូក្យូ៖ ជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការបង្កើនការចំណាយរបស់ទីក្រុងតូក្យូសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកងកម្លាំងអាមេរិកនៅក្នុងប្រទេសខ្លួនរយៈពេលប្រាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធបន្ទាប់ ដើម្បីគ្របដណ្តប់លើការចំណាយសម្រាប់ការធ្វើសមយុទ្ធរួមគ្នា។

មន្ត្រីការទូត និងការពារជាតិរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាថា ជប៉ុននឹងបង់ប្រាក់សរុបចំនួន ១ទ្រីលាន៥៥ពាន់លានយ៉េន ឬប្រហែល ៩.៣ពាន់លានដុល្លារសម្រាប់រយៈពេល ៥ឆ្នាំចាប់ពីសារពើពន្ធឆ្នាំ ២០២២ ដែលនឹងចាប់ផ្តើមនៅក្នុងខែមេសា។ ថវិការជាមធ្យមប្រចាំឆ្នាំនឹងកើនឡើងពី ៨៨លានដុល្លារដល់ ១.៨៥ពាន់លានដុល្លារពីឆ្នាំសារពើពន្ធបច្ចុប្បន្ន។ ថវិកានេះគ្របដណ្តប់លើវិក្កយបត្រប្រើប្រាស់ និងថ្លៃពលកម្ម រួមទាំងការចំណាយលើការផ្ទេរសមយុទ្ធយោធា ក្នុងចំណោមរបស់សកម្មភាពផ្សេងៗទៀត។ កញ្ចប់ថវិការចំណាយថ្មីនេះ នឹងត្រូវបានបន្ថែមសម្រាប់ការធ្វើសមយុទ្ធរួមគ្នារវាងជប៉ុន-អាមេរិក។ ប្រទេសជប៉ុននឹងចំណាយរហូតដល់ ១៧៥លានដុល្លារក្នុងរយៈពេល ៥ឆ្នាំសម្រាប់ការទិញឧបករណ៍ និងសម្ភារៈដែលត្រូវការសម្រាប់សមយុទ្ធ។

បើតាមរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា កន្លងមកការចំណាយរបស់ជប៉ុនមានគោលបំណងជួយដល់កងកម្លាំងអាមេរិកនៅក្នុងប្រទេសខ្លួន ប៉ុន្តែលើកនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីបង្កើនសម្ព័ន្ធភាព។ លោក យ៉ូស៊ីម៉ាសា បន្ថែមថា ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចហៅការចំណាយនេះថាជាថវិកាពង្រឹងសម្ព័ន្ធភាព៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner