សង្ស័យស្រវឹងស្រាបើករថយន្តចុះពីលើស្ពានអាកាសជ្រោយចង្វាជ្រុលទៅបុកខឿនសួនរង្វង់មូលគួចកាណុងរងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តតូយូតាព្រូសមួយគ្រឿងចុះពីលើស្ពានអាកាសជ្រោយចង្វាថ្មីក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកខឿនសួនរង្វង់មូលគូចកាណុងបែកកង់ទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ២០ ទៀបភ្លឺថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៩ ស្ថិតនៅចំណុចរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តតូយូតាព្រូសពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-6864ធ្វើដំណើរចុះពីលើស្ពានអាកាសជ្រោយចង្វាថ្មីទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនរង្វង់មូលគួចកាណុងបណ្ដាលឱ្យប្រេះបែកតិចតួចចំណែករថយន្តបង្កបែកកង់ខាងមុខខាងឆ្វេងនឹងហូប្រេងម៉ាស៊ីនទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner