នគរបាលខណ្ឌច្បារអំពៅចាប់វាយខ្នោះជនសង្ស័យម្នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ សហការណ៍ជាមួយសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ក្នុងរបាយការណ៍របស់លោកអធិការរងបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ជឿង យ៉ាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងដកហូតបានមាន ៖
-ក្រាមពណ៍សថ្លា០២កញ្ចប់ថង់តូច
-ម៉ូតូ ០១ គ្រឿងម៉ាក ស៊ុយសុគីស្មាស សេរីចាស់ គ្មានស្លាកលេខ លេខតួ+លេខម៉ាស៊ីន គ្មាន
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕