ជនល្មើសស្ទាក់កាប់ពលរដ្ឋ៤នាក់ យ៉ាងព្រហើន រួចគេចខ្លួនដោយសុវត្ថិភាព សង្ស័យចង់សាកសមត្ថភាពអធិការក្រុងតាខ្មៅ ឡើងថ្មី

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖បញ្ហាសន្តិសុខ និង សុវត្ថិភាព ហាក់មិនទាន់មានសភាពល្អប្រសើរប៉ុន្មានទេ ក្រោយពីអធិការនគរបាលក្រុងតាខ្មៅ ឡើងថ្មីភ្លាម ឃើញថា ។ មិនទាន់ល្អប្រសើរនេះ គឺ បន្ទាប់ពីមានជនល្មើសមួយក្រុមបានស្ទាក់កាប់លើប្រជាពលរដ្ឋ បណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ។

អធិការនគរបាលក្រុងតាខ្មៅ ទើបឡើងថ្មី គឺ លោកវរសេនីយ៍ យី វណ្ណដា ថ្លែងថា ករណីនេះកម្លាំងរបស់លោកកំពុងស្រាវជ្រាវហើយ មិនទាន់ចាប់បានជនល្មើសនៅឡើយទេ ។

អំពើហិង្សាមួយ គឺ បានកើតឡើង បង្កអោយមានការភ្ញាក់ផ្អើលទាំងយប់ អស់រយៈពេលជាច្រើនម៉ោង ដោយបណ្តាលអោយមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកក្រុមជនល្មើស បានគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចនោះទេ ។

ករណីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែធ្នូ នៅលើផ្លូវលំ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បងប្អូនជនរងគ្រោះនិងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គឺឃើញភាគីខាងជនរងគ្រោះជិះម៉ូតូមកទិញស្រាបៀរ យកទៅផឹកក្នុងកម្មពិធីជួបជុំបងប្អូន ។

ស្រាប់តែវិលត្រឡប់មកពីទិញស្រាបៀរវិញ ដល់កន្លែងកើតហេតុ ក៏លេចមុខភាគីម្ខាងទៀតមានគ្នាច្រើននាក់ កាន់កាបិត ដំបង បានស្ទាក់ភាគីជនរងគ្រោះ កាប់និងវៃ បណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់ ដោយមិនដឹងមូលហេតុ ។ ដោយឡែកក្រុមជនសង្ស័យបានរត់ចូលបន្ទប់ផ្ទះជួល ផ្លោះរបងរត់គេចខ្លួនបាត់ ។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុផងដែរ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់នៅថ្ងៃទី១៣ ខែធ្នូ នេះ ថា ករណីហិង្សានេះបណ្តាលអោយមានអ្នករបួស៤នាក់ ដោយម្នាក់បានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យកម្លាំងជំនាញរបស់លោកកំពុងស្រាវជ្រាវតាមចាប់ហើយ។

លោកអធិការនគរបាលក្រុងតាខ្មៅ បន្តថា ចំពោះដើមចមលម្អិតលោកមិនទាន់បានដឹងនៅឡើយទេ ដោយយប់មិញនេះ មានករណីច្រើនបានកើតឡើង ដោយុលោកកំពុងបន្តនីតិវិធី ។

ជាមួយគ្នានេះ គ្រួសារជនរងគ្រោះ សង្ឃឹមថា លោកអធិការទើបឡើងថ្មី នឹងមានសមត្ថភាពតាមចាប់ខ្លួនក្រុមជនល្មើសបាន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner