សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានរៀបចំសន្និបាតវិសាមញ្ញ ដើម្បីជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មី

អត្ថបទដោយ៖
Kien Sereyvuth

  សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរៀបចំសន្និបាតវិសាមញ្ញ ដើម្បីជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មី បន្ទាប់ពីប្រធានសហព័ន្ធចាស់មានជំងឺដាក់ពាក្យសុំឈប់ មិនអាចបន្តដឹកនាំដល់ សហព័ន្ធរហូតដល់ចប់អាណាត្តិទី៣ ឆ្នាំ២០១៧ដល់២០២១បាន ។
  សន្និបាតវិសាមញ្ញជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ បានរៀបចំឡើងនៅក្នុងពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានការអញ្ញើញចូលរួមធ្វើជាសាក្សីដឹងលឺពីសំណាក់ ឯកឧត្តម ជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូមនឹងសមាជិក សមាជិការរបស់សហព័ន្ធកីឡាវ៉ូវីណាម កម្ពុជាជាច្រើនរូបទៀតផងដែរ ។
  ឯកឧត្តម អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម កម្ពុជា បានអោយដឹងថា មូលហេតុដែលប្រធានសហព័ន្ធចាស់លោកឧកញ្ញា រ័ត្ន សាខន សុំលាឈប់ដោយសាលោកមានជំងឺធ្ងន់ធ្ងរ មិនអាចបន្តរដឹកនាំសហព័ន្ធតទៅទៀតបាន ហើយលោកបានផ្ញើរលិខិតសុំបញ្ចប់ការដឹកនាំ ។ អគ្គលេខាធិការ បានធ្វើការបូកសរុបសមិទ្ធផល នឹងរបាយការណ៍ដែលសម្រេចបានកាលពីពេលកន្លងទៅ។
ក្រោយបានស្តាប់ពីរបាយការណ៍របស់ឯកឧត្តម អ៊ូ រតនា រួចមកឯកឧត្តម ស៊ូម សារឿន ប្រធានសហព័ន្ធថ្មី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធចាស់ ហើយបានសន្យាថា នឹងខិតខំអោយអស់ពីសមត្ថភាព បនុ្តដឹកនាំសហព័ន្ធវ៉ូវីណាម អោយសម្រេចបានជោគជ័យ នាថ្ងៃអនាគត់ ។
សូមបញ្ជាក់ថា សមាសភាពគណៈកម្មការប្រតិបត្តិថ្មីសហព័ន្ធវ៉ូវីណាមកម្ពុជា បន្តអាណាត្តិទី៣ ឆ្នាំ២០១៧ដល់២០២១ មានដូចជា ឯកឧត្តម ស៊ូម សារឿន ប្រធាន ,ឯកឧត្តម កែវ ហុកលី ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ ឯកឧត្តម គិន ឆេងលី ឯកឧត្តម ជា ហុងរី លោកមេធាវី រស់ មុនិន្ទៈ និងលោក ថោង សុខាំភូ អនុប្រធាន ឯកឧត្តម អ៊ូ រតនា អគ្គលេខាធិការ ឯកឧត្តម ឡុង សុផាត ឯកឧត្តម កោ លីឃន លោក លាង ណារិទ្ធ  លោក សយ សុវណ្ណា អគ្គលេខាធិការរង លោក កៅ មករា អគ្គហិរញ្ញិក ឯកឧត្តម យុំា ថៃសាន និងឯកឧត្តម ម៉េង សៅណេង អគ្គហិរញ្ញិករង , លោក ទេព ជីវសុខុម  លោក ម៉ិច សីហា លោកស្រី ប៉ុក ករុណា និងលោកមេធាវី ស៊ុ ធនសុវណ្ណៈ សមាជិក ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner