អ្នកចាក់វ៉ាក់សាំងដូសទី៣មានជាង៥ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣រយៈពេល២៤ម៉ោងចុងក្រោយនេះមានជាង៥ម៉ឺននាក់ នៅទន្ទឹមនឹងការពន្លឿន ការចាក់វ៉ាក់សាំងដូសជម្រុញ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ក្នុងសេចក្តីប្រកាសមួយនៅថ្ងៃ នេះ បានថ្លែងជម្រុញពលរដ្ឋត្រូវចាក់វ៉ាក់សាំងឱ្យគ្រប់ដូសមូលដ្ឋាននិងការចាក់ដូសជម្រុញផងដែរ ទន្ទឹមនឹងពិ ភពលោកកំពុងព្រួយបារម្ភការឆ្លងរាលដាលដ៏លឿនបំផុតរបស់វីរុសបំប្លែងថ្មីអូមីក្រុងក្នុងរដូវត្រជាក់នេះ។

យោង តាមក្រសួងសុខាភិបាលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ, ពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងដូសទី បីមានចំនួន៥ម៉ឺន៧ពាន់៧៤៥នាក់ ។ បច្ចុប្បន្នកម្ពុជាក្នុងចំណោមពលរដ្ឋ១៦លាននាក់ ការចាក់វ៉ាក់សាំងបានជិត ៩០ភាគរយហើយ ប៉ុន្តែក្នុងចំណោមនោះ អ្នកបានចាក់វ៉ាក់សាំងដូសទីបី ទើបតែបានចំនួន៣លាន១សែន៨ម៉ឺន ៥ពាន់៣៤៥នាក់ ។ មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងថា វិធីមួយដែលអាចជួយបង្ការពលរដ្ឋក្នុងស្ថាន ភាពទប់ទល់វិរុសបំប្លែងថ្មីអូមីក្រុង គឺការចាក់វ៉ាក់សាំងដូសទី៣ដែលជាដូសជម្រុញ។

រាជរដ្ឋាភិបាលកម្ពុជាកាល ពីសប្តាហ៍មុន បានអនុញ្ញាតការចាក់ដូសទីបីដល់កុមារអាយុរវាងពី១២ឆ្នាំដល់១៧ឆ្នាំ ដើម្បីបង្ការការឆ្លង កូវីដ ១៩។ មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងសប្តាហ៍មុនថា វីរុសបំប្លែងថ្មីដែលទើបរកឃើញដំបូង ប្រមាណ ជាងមួយខែកន្លងមកនេះ បានរាតត្បាតឆ្លងលឿនលើប្រទេសចំនួន៨៩ហើយ ដែលជាល្បឿនឆ្លងលឿន គួរឱ្យ ព្រួយបារម្ភ។ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner