“សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សកម្មភាពគាំទ្រការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួលទេសចរណ៍អន្តរជាតិ”
ភ្នំពេញ៖ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រោមក្របខណ្ឌ កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុង វិស័យ ទេសចរណ៍ (TCBP) ក្រសួងទេសចរណ៍ សហការជាមួយទីភ្នាក់ងារ បារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) បាន រៀបចំ “សិក្ខាសាលាផ្សព្វផ្សាយស្តីពីសកម្មភាពគាំទ្រការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួលទេស ចរណ៍អន្តរជាតិ” ក្រោមអធិបតីភាពរបស់ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួង ទេសចរណ៍តាមប្រព័ន្ធចម្រុះ (ចូលរួមផ្ទាល់ និងអនឡាញ) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជនក្នុង វិស័យ ទេសចរណ៍ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្នុងស្រុក និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និង អង្គការជាតិ-អន្តរជាតិ ចូលរួមដោយផ្ទាល់ប្រមាណ៦០នាក់ និងតាមអនឡាញប្រមាណ ៤៥០នាក់។
នាឱកាសសិក្ខាសាលាផ្សព្វផ្សាយនេះមានការបង្ហាញជូននូវសកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖ ទី១. ការ ធ្វើ បច្ចុប្បន្ន ភាពបញ្ជីសារពើភណ្ឌនៃតំបន់ទេសចរណ៍ និងសម្បទាទេសចរណ៍ក្នុងប្រទេសកម្ពុជា, ទី២. យុទ្ធនាការ ផ្សព្វផ្សាយ ម្ហូបអាហារ និងអេកូទេសចរណ៍ សម្រាប់ទីផ្សារភ្ញៀវទេសចរក្នុងស្រុក, ទី៣. ការផ្សព្វផ្សាយ ទេស ចរណ៍ កម្ពុជា ជា គោលដៅទេសចរណ៍ម្ហូបអាហារ – សម្ភារៈផ្សព្វផ្សាយ, ទី.៤ ការត្រួតពិនិត្យឡើងវិញ នូវអត្តសញ្ញាណ ម៉ាក យី ហោ និងការរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលសម្រាប់ទេសចរណ៍កម្ពុជាទៅកាន់ ទីផ្សារ ទេសចរណ៍អន្តរជាតិ និងសកម្មភាពការបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងទី៥. វីដេអូភ្លក់ម្ហូបអាហារខ្មែរ Taste Cambodia – សកម្មភាពផ្សព្វផ្សាយពីរសជាតិម្ហូបខ្មែរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ជាមួយការរីកចម្រើនយ៉ាង ឆាប់រហ័ស នៃ បច្ចេក វិទ្យា ថ្មីៗ, បណ្តាញអ៊ីនធឺណិត និងភាពពេញនិយមនៃបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាប្រព័ន្ធ ផ្សព្វផ្សាយ ឌីជីថល ផ្សេងៗ ការធ្វើទីផ្សារតាមបែបឌីជីថលបានផ្ដល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យ តាមដាន ប្រសិទ្ធភាព នៃ សកម្មភាពផ្សព្វផ្សាយព្រមទាំងអាចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និតជាមួយប្រភពទីផ្សារគោលដៅបានយ៉ាងងាយ ស្រួល នៅពេលវេលាជាក់ស្តែងតែម្តង (real time)។
ជាចុងក្រោយ ឯកឧត្តម បានស្នើឱ្យមានការយកចិត្តទុកដាក់នៅក្នុងការពង្រឹងការផ្សព្វផ្សាយបន្ថែមដោយ ត្រូវ មានផែនការច្បាស់លាស់ក្នុងការធ្វើទីផ្សារឌីជីថល, ត្រូវវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយលើការប្រែប្រួល ឥរិយាបថ និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ, ត្រូវចេះប្រើប្រាស់ភាពច្នៃប្រឌិតថ្មីៗ ដែលមាន លក្ខណៈ ទាក់ទាញ ទាំងលើការឌីហ្សាញ, ការប្រើប្រាស់រូបភាព វីដេអូ, ការពណ៌នា និងការប្រើប្រាស់ ថ្នាល ឌីជីថល។
ទន្ទឹមនេះ យើងត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្តុះបណ្តាលធនធានមនុស្ស លើការធ្វើ ទីផ្សារឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីធានាឱ្យបានថាភាគីពាក់ព័ន្ធទាំងអស់មានចំណេះដឹង និងសមត្ថភាព គ្រប់គ្រាន់ ក្នុងការ ប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលចាំបាច់នានា ដែលមានសក្តានុពល នៅក្នុងវិស័យ ទេសចរណ៍ ។
នៅចុងបញ្ចប់នៃអង្គពិធីនេះ ឯកឧត្តមគណៈអធិបតី បានប្រគល់ សៀវភៅ បញ្ជីសារពើភណ្ឌតំបន់ ទេសចរណ៍ក្នុងប្រទេសកម្ពុជា ជូនតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍,មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បី ទុកប្រើប្រាស់ និងផ្សព្វផ្សាយផងដែរ៕