ប្រមុខ WHO ព្រមានថា គ្មាន​ប្រទេស​ណាមួយ​អាច​ប្រើ​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ដូស​ជំរុញ ​ដើម្បី​ចាកចេញ​ពី​ជំងឺ​រាតត្បាត​បាន​នោះទេ

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការប្រញាប់ប្រញាល់នៅក្នុងប្រទេសអ្នកមាន ដើម្បីដាក់ចេញនូវការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ដូសជំរុញ បានធ្វើអោយមានភាពមិនស្មើគ្នា ក្នុងដំណើរការចាក់វ៉ាក់សាំងចំពេលកំពុងមានការរីករាលដាលនៃជំងឺរាតត្បាត។

ជាមួយគ្នានេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បាននិយាយអះអាងថា ​គ្មាន​ប្រទេស​ណាមួយ​អាច​ប្រើ​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ដូស​ជំរុញ ​ដើម្បី​ចាកចេញ​ពី​ជំងឺ​រាតត្បាត​បាន​នោះទេ​​។​ លោក ថេដ្រូស បន្តថា ​កម្មវិធី​ដូស​ជំរុញ​ទំនងជា​នឹង​បន្លាយពេល​ជំងឺ​កូវី​ដ​១៩ជាជាង​បញ្ចប់​វា ​បើ​នៅតែ​បង្វែរ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ដែល​មាន​កម្រិត​ចាក់​វ៉ាក់​​សាំង​ខ្ពស់​រួចទៅហើយ ដែល​វា​ផ្តល់​ឱកាស​ឱ្យ​មេរោគ​កាន់តែ​ឆ្លង​រាលដាល ​និង​ប្រែ​រូប​កាន់តែច្រើន​។ ​​លោក ថេដ្រូស ​ ​បន្ថែមថា ការចាក់​វ៉ាក់សាំង​ដូសទី៣ ​មិន​គួរ​ត្រូវបាន​មើលឃើញថា​ ផ្តល់​សេរីភាព​ពេញ​ទីនោះ​ទេ​ ហើយថា ដូស​ជំរុញ​មិនអាច​ត្រូវបាន​មើលឃើញថា ​ជា​សំបុត្រ​ដើម្បី​បន្ត​ការអបអរ​ដែល​បាន​គ្រោងទុក​ចុងឆ្នាំ​នោះទេ​។

អង្គការសុខភាពពិភពលោក (WHO) ក៏បាន​ព្រមានដែរ​ថា ការអបអរ​ដំណាច់ឆ្នាំ​ដោយ​គ្មាន​ការទប់ស្កាត់​ នៅ​តែ​អាច​ក្លាយជា​ប្រភព​ដ៏​សំខាន់​នៃ​ការឆ្លងវីរុស​កូរ៉ូណា​ថ្មីៗ​។ ​ការគំរាមកំហែង​នៃ​វីរុសបំប្លែងថ្មី ​អូ​មី​ក្រុង ​កំពុង​លេច​ស្រមោល​ខ្លាំង​ឡើង​នៅ​មុន​ថ្ងៃ​ឈប់សម្រាក​ចុងឆ្នាំ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជាច្រើន​ដាក់ចេញ​ការ​រឹតបន្តឹង​ថ្មី ​និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​ទទួល​ថ្នាំ​បង្ការ​​៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner