ប្រមុខការទូតរុស្ស៊ី៖ ទីក្រុងម៉ូស្គូសង្ឃឹមថា នឹងមានការឆ្លើយតបច្បាស់លាស់ចំពោះសំណើសន្តិសុខរបស់រុស្ស៊ី

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរូវ ថ្លែងថា ទីក្រុងម៉ូស្គូសង្ឃឹមថា សំណើរបស់ខ្លួនស្តីពីការធានាសន្តិសុខ នឹងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយអង្គការណាតូ និងសហរដ្ឋអាមេរិក។

លោក ឡាវរូវ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី RT ថា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យប្រាកដថាយើងត្រូវបានគេយល់ច្បាស់ ដោយពិចារណាលើសកម្មភាពដែលយើងកំពុងអនុវត្ត ដើម្បីធានានូវសមត្ថភាពការពាររបស់យើង។ ខ្ញុំសង្ឃឹមថា យើងនឹងត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង។ ថ្មីៗនេះ រុស្ស៊ីបានបញ្ជូនសេចក្តីព្រាងកិច្ចព្រមព្រៀងមួយទៅអង្គការណាតូ និងសេចក្តីព្រាងសន្ធិសញ្ញាមួយទៅកាន់សហរដ្ឋអាមេរិក ដោយសេចក្តីព្រាងទាំងពីរនេះផ្តោតលើការធានាសន្តិសុខនៅអឺរ៉ុប ដើម្បីឲ្យប្រទេសលោកខាងលិចពិចារណា។

លោក ឡាវរូវ បានចង្អុលបង្ហាញថា ការសន្ទនាជាបន្តបន្ទាប់បានកើតឡើងនៅកម្រិតនៃជំនួយការគោលនយោបាយការបរទេសទៅកាន់ប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិក។ លោក ឡាវរូវ បាននិយាយដូច្នេះថា សំណើត្រូវបានព្រមព្រៀងគ្នាថា ជុំទីមួយនៃកិច្ចចរចាទ្វេភាគីរវាងយើង និងអ្នកចរចាអាមេរិករបស់យើងនឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ។ យ៉ាងណាមិញ ប្រមុខការទូតរុស្ស៊ីរូបនេះក៏បានរំលឹកឡើងវិញដែរថា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូខិតជិតព្រំដែនរុស្ស៊ី ទីក្រុងម៉ូស្គូអំពាវនាវលើការធានាសន្តិសុខស្របច្បាប់៕ ប្រភព៖ ស៊ិនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner