លោក ចូ បៃដិន៖ លោកនឹងបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ២០២៤ ប្រសិនបើលោកនៅតែមានសុខភាពល្អ

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិកលោក​ ចូ បៃដិន ថ្លែងថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ២០២៤ខាងមុខនេះ ប្រសិនបើខ្លួនលោកនៅតែមានសុខភាពល្អ។

ការអះអាងបែបនេះរបស់លោក ចូ បៃដិន គឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ABC News លោក David Muir ដែលបានសួរប្រធានាធិបតីថាតើលោកមានបំណងឈរឈ្មោះបោះឆ្នោតជាថ្មីដែរឬទេ ជាពិសេសទាក់ទងនឹងការសន្យាដែលលោកបានធ្វើឡើងកាលពីឆ្នាំ២០២០ ដែលថា លោកនឹងកាន់តំណែងរយៈពេលប្រាំបីឆ្នាំ ប្រសិនបើជាប់ឆ្នោត។ ប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយថា មែនហើយ ប៉ុន្តែមើលចុះ ខ្ញុំជាអ្នកគោរពជោគវាសនាដ៏អស្ចារ្យម្នាក់។ ជោគវាសនាបានជ្រៀតជ្រែកក្នុងជីវិតរបស់ខ្ញុំជាច្រើនដងមកហើយ។ ប្រសិនបើខ្ញុំមានសុខភាពល្អដូចខ្ញុំនៅពេលនេះ ហើយប្រសិនបើខ្ញុំមានសុខភាពល្អនាពេលអនាគត នោះជាការពិតខ្ញុំនឹងឈរឈ្មោះម្តងទៀត។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លេខាធិការរងនៃសេតវិមានលោកស្រី ខារីន ជីន ភៀរ (Karine Jean-Pierre) បានធានាដល់អង្គភាពសារព័ត៌មានសេតវិមានថា លោក ​បៃដិន មានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៤ ជាមួយអនុប្រធានាធិបតីលោក ខាម៉ាឡា ហារីស ទោះបីជាមានរបាយការណ៍ពីកាសែត The Wall Street Journal បានចុះផ្សាយថា លោកស្រី ហារីស បាននិយាយថា លោកស្រី និងលោក បៃដិន នៅមិនទាន់បានពិភាក្សាអំពីផែនការឈរឈ្មោះសម្រាប់អាណត្តិទី២នៅឡើយទេ៕ ប្រភព៖ CGTN និង Foxnews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner