ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោពាក់ព័ន្ធរឿងអាស៊ាន និងភូមា ថ្លែងនៅថ្ងៃទី២៣ ធ្នូ ២០២១
អត្ថបទដោយ៖
AMS OneMinute
តើប្រទេសរបស់អ្នកប្រតិកម្មរឿងភូមាបានដកទូតចេញពីភូមាឬនៅ?
ទូតកម្ពុជានៅតែមានវត្តមាននៅភូមា ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចទៅភូមា មិនខុសនោះឡើយ។
អាស៊ាន ដែលមានសមាជិកតែ៩ ជាអាស៊ានមិនគ្រប់ទឹក។ សម្តេចនឹងប្រឹងប្រែងធ្វើឱ្យអាស៊ានមានសមាជិក១០ឡើងវិញ។
សង្ឃឹមថា ប្រទេសសមាជិកអាស៊ាន ដៃគូអាស៊ាន និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយ យល់ពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាអាស៊ាន។
បើមិននិយាយជាមួយមេដឹកនាំភូមានាពេលបច្ចុប្បន្ន តើទៅនិយាយជាមួយនរណា?
អ្នកដែលរារាំងដំណើរសម្តេចទៅភូមា គឺជាការបំផ្លាញអាស៊ាន។
សម្តេចមិនខឹងសម្បានឹងការប្រតិកម្មរបស់ប្រជាជនភូមាចំពោះដំណើររបស់សម្តេចនោះទេ តែពួកគេនឹងទទួលបានប្រយោជន៍ធំ គឺស្ថិរភាពនយោបាយក្នុងប្រទេស។
សុំឱ្យទុកពេល ដើម្បីសម្តេចធ្វើការលើបញ្ហារបស់អាស៊ាន និងមីយ៉ាន់ម៉ា។ មិនគួរប្រញាប់ប្រតិកម្មទេ!
