ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៣ ធ្នូ ២០២១ ក្នុងពិធីសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណាយថវិកាជាង ៥០លានដុល្លារ
ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជា
សម្តេចតេជោនឹកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័ននេះឡើយ
សម្តេចតេជោ ថ្លែងស្ញប់ស្ញែងចំពោះព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានប្រើបញ្ញាញាណទាមទារឯករាជ្យ
ដោយមិនប្រើកម្លាំងប្រដាប់អាវុធ។ បើគ្មានសម្តេច នរោត្តម សីហនុ ប្រហែលកម្ពុជា នៅតែជាដែនដីមួយស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង
នៅក្នុងរង្វង់ឆ្នាំ២០០៤ មានមិត្តបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយ។ នេះជាការផ្តល់មតិ ឱ្យលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង។ បើលក់ កម្ពុជាបាត់បង់ចំណូលរហូតដល់ទៅ៥០ភាគរយ
“ត្រូវឈរលើទស្សនៈការពារឯករាជ្យ និងអធិបតេយ្យជាតិ។ មិនត្រូវយកឯករាជ្យ និងអធិបតេយ្យជាតិទៅដោះដូរនឹងលក្ខខណ្ឌណាមួយរបស់បរទេសនោះឡើយ”
ការបង្កើតឱ្យមានសាលាជាតិគយ ជាការជួយបណ្តុះបណ្តាលសមត្ថភាពកូនខ្មែរលើការងារគយ
មានតែកន្លែងធ្វើការទំនើប តែមនុស្សមិនទំនើបមិនអាចឆ្ពោះទៅមុខបាននោះឡើយ
សមិទ្ធផលជាតិទាំងឡាយ ដែលរាជរដ្ឋាភិបាលកំពុងធ្វើនាពេលនេះ គឺដើម្បីជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ
មិនឱ្យមានរថយន្តអត់ពន្ធលើផ្លូវទៀតទេ
ចំណូលពន្ធដារ និងគយ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១។
ចំណូលនេះធ្លាក់ច្រើនបើធៀបមុនពេលមិនទាន់មានកូវីដ១៩
ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា “មាយាទស្ត្រីកញ្ជើធ្លុះទេ”
កម្ពុជាចាយ ១ខែជាង ៣០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរងគ្រោះដោយវិបត្តិកូវីដ១៩
“អូមីក្រុង” មានវត្តមាននៅកម្ពុជា ៨ករណីហើយ
កម្ពុជាពិចារណាផ្តល់ដូសទី៤ ជូនដល់ក្រុមគ្រូពេទ្យ
ត្រូវខិតខំទប់ស្កាត់កុំឱ្យមានទំនិញគេចពន្ធនៅកម្ពុជា
ឆ្នាំ២០២២ នឹងមិនមានការប្រារព្ធពីអបអរសាទរខួបថ្ងៃជ័យជម្នះ ៧ មករា នោះឡើយ។