ប្រទេសនីហ្សេរីយ៉ា កម្ទេចវ៉ាក់សាំង AstraZeneca ១ លានដូសចោល ដោយសារផុតពេលកំណត់

ប្រទេសនីហ្សេ​រី​យ៉ា​កាល​ពីថ្ងៃ ពុធ បា​ន​បំផ្លា​ញ​វ៉ា​ក់​សាំ​ង AstraZeneca (AZN.L) ជាងមួ​យ​លា​ន​ដូស ដែល​ផុ​ត​កំ​ណ​ត់​ ដែល​បាន​មក​ពីការ​បរិច្ចាក​។

ការកម្ទេច​ចោល​នេះ​ បានកើតឡើងជាងមួ​យ​ស​ប្តា​ហ៍​ បន្ទាប់ពីអាជ្ញាធរសុខាភិបាលបា​ន​និ​យា​យថា កម្រិ​ត​ថ្នាំ​កូវីដ​​មួយ​ចំ​នួន ដែលបានបរិច្ចាគ ដោយ​ប្រ​ទេ​សលោ​ក​ខា​ងលិច ដែល​មានអា​យុកា​ល​ប៉ុ​ន្មា​ន​សប្តា​ហ៍​ប៉ុ​ណ្ណោះ​មុ​ន​ពេល​ផុត​កំណត់​។

សារព័ត៌មាន រ៉យទ័រ (Reuter) បាន​រា​យ​កា​រណ៍កាលពីថ្ងៃទី ៧ ខែ ធ្នូ ថា វ៉ាក់សាំងកូវីដ ប្រហែល​មួយ​លា​ន​ដូស​ ត្រូ​វ​បា​ន​គេប៉ាន់ប្រមាណថាបាន​ផុ​ត​កំ​ណ​ត់នៅ​ក្នុ​ង​ប្រ​ទេ​ស​នី​ហ្សេ​រី​យ៉ាក្នុងខែ វិច្ឆិកា ដោយ​មិន​បាន​ប្រើប្រា​ស់​។

នៅ​ក​ន្លែ​ងចាក់សំរាមក្នុងទីក្រុង Abuja គ្រឿងចក្រឈូស​ឆា​​យបា​ន​​កំទេ​ចគ្រាប់ AstraZeneca ដែល​ខ្ចប់​ក្នុង​ប្រ​អប់​ក្រ​ដាសកាតុងធ្វើកេស និងផ្លាស្ទិច ខណៈដែលអ្នកយកព័ត៌មា​ន​ និងមន្ត្រីសុ​ខាភិបាល​បានឈរ​មើល​។

លោក Faisal Shuaib នាយកប្រតិបត្តិទីភ្នាក់ងារអ​ភិ​វ​ឌ្ឍន៍​​ការថែទាំសុខភាពបឋមជា​តិ ​បា​នប្រា​ប់​អ្ន​កយ​ក​ព័​ត៌​មានថា កង្វះការផ្គត់ផ្គង់វ៉ាក់សាំ​ង​នៅ​ទ្វី​បនេះ​ បានបង្ខំឱ្យនីហ្សេរី​យ៉ាទទួល​យក​វ៉ាក់សាំ​ងទាំង​នេះ  ដោយ​ដឹ​ង​ច្បា​ស់​ថា​ វ៉ាក់សាំង​ទាំង​នេះ​មានអាយុ​កា​ល​ខ្លី។

លោកបាន​បន្តថា​៖ «យើ​ងបានកម្ទេច​​វ៉ាក់សាំង AstraZeneca ចំនួន ១ ០៦៦ ២៤៤ លាន​ដូស។ យើង​បា​នរ​ក្សា​កា​រ​ស​ន្យា​រ​បស់​យើ​ង ដើម្បីឱ្យមានតម្លាភាពចំពោះជនជាតិនីហ្សេរីយ៉ា។ ការបំផ្លិចបំផ្លាញនៅថ្ងៃ​នេះ​គឺ​ជាឱ​កា​សសម្រាប់ជនជាតិនីហ្សេរីយ៉ាក្នុងកា​រ​មា​ន​ជំ​នឿលើកម្មវិធីចាក់វ៉ាក់សាំងរបស់​យើ​ង»។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner