ស្ត្រីឆបោកម្នាក់ ដែលប្រព្រឹត្តនៅរាធានីភ្នំពេញ ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតាមដីកាតុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា បានចាប់ខ្លួនជន ល្មើស០១នាក់ នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ តាមដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ ៤១៥ ដ.ច.ន ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ចេញដោយលោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។
ជនល្មើសមានឈ្មោះ ស៊ុម ចាន់ធា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខH៣៨ ភូមិអូរ អណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ