អ្នកចាក់វ៉ាក់សាំងដូសទី៣មានជាង៤ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង (Video Inside)
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះមានជាង៤ម៉ឺននាក់។ អ្នកវិទ្យាសាស្ត្រពិ ភពលោក បានចាត់ទុកការចាក់ដូសជម្រុញ គឺជាមធ្យោបាយមួយដែលអាចជួយទប់ទល់នឹងការឆ្លងនឹងវីរុស បំប្លែងថ្មីអូមីក្រុង។
កម្ពុជាក្នុងចំណោមពលរដ្ឋ១៦លាននាក់ ការចាក់វ៉ាក់សាំង បានជិត ៩០ភាគរយហើយ ប៉ុន្តែក្នុងចំណោមនោះ, អ្នកបានចាក់វ៉ាក់សាំងដូសទីបី ទើបតែបានចំនួន៣លាន២សែន៣ម៉ឺន៣ពាន់៨១៤នាក់ នោះទេ ក្រោយការចាក់២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ម៉ឺន៨ពាន់៤៦៩នាក់ ។
យោងតាមក្រសួងសុខាភិបាល ចំនួនសរុបនៃពលរដ្ឋចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេស គិតត្រឹមថ្ងៃ ទី២៣ ខែធ្នូ បានកើនដល់ ១៤លាន២សែន ៣ម៉ឺន៧ពាន់ ៤៨នាក់ហើយ។ បើគិតសរុបលើតួលេខប្រជាពល រដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,៩៨% ៕