គ្រួសារកងទ័ព ចំនួន៥០០គ្រួសារ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ទទួលបានអំណោយ ដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ គ្រួសារកងទ័ព និងនគរបាលដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ឡាវ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបធីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នូវផ្ទាំងកញ្ចក់សូឡាអគ្គិសនី ប្រើដោយពន្លឺព្រះអាទិត្យចំនួន៥០០គ្រឿង និងពិល៥០០ដើម តាមរយ: គណ:អភិបាលខេត្តស្ទឹងត្រែង ។

អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានចែកជូនដល់ដៃគ្រួសារកងទ័ព និងនគរបាល ក្នុងគ្រាដែលអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ ដល់គ្រួសារកងទ័ព ខណ:កំពុងបំពេញភារកិច្វការពារបូរណ:ភាពទឹកដី ។ ក្នុងឱកាសចុះសួរសុខទុក្ខ គ្រួសារកងទ័ព និងនគរបាល កាលពីថ្ងៃទី១២ធ្នូ ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ ដោយមើលឃើញពីទុក្ខលំបាករបស់ បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែន កម្ពុជា_ឡាវ ទើបឯកឧត្តម បាននាំយកនូវអំណោយទាំងនេះមកផ្តល់ជូនដល់បងប្អូនកងទ័ព និងនគរបាល ព្រមទាំងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងដែលឈរជើងការពារបូរណភាព ទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គ្រប់ពេលវេលា ។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធ្វើឲ្យជីវភាពបងប្អូនកងទ័ពកាន់តែមានភាពល្អប្រសើរឡើង ឯកឧត្តមបានណែនាំឲ្យបងប្អូនកងទ័ពត្រូវដាំដំណាំកសិផលផ្សេងៗ ព្រមទាំងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយ នូវការចំណាយថវិកាលើសម្ភារៈដែលយើងអាចកែច្នៃ និងប្រើប្រាស់បានដោយខ្លួនឯង ។ ឯកឧត្តម បានគូសបញ្ជាក់ថា ស្របតាមការវិវត្តន៍រីកចំរើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច នាយករដ្ឋមន្រ្តី បានគិតគូរយកចិត្តទុកដាក់លើគ្រប់វិស័យ ជាក់ស្តែងថ្ងៃនេះកងកម្លាំងយើងបានទទួលផ្ទាំងសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅគ្រប់លំនៅដ្ឋានទាំងអស់ ។

សូមបញ្ជាក់ថា៖ គ្រួសារកងទ័ព និងនគរបាល ដែលទទួលបានអំណោយនេះ គឺកំពុងឈរជើង ក្នុងគោលដៅចំនួន២កន្លែង ក្នុងនោះគោលដៅទី១ ស្ថិតនៅចំនុចស្រែចំប៉ា និងចំនុចស្វាយធំ ចំនួន២០០គ្រួសារ និងគោលដៅទី២ ចំនុចអូរគក់បង្គោលលេខ៧៧-៧៨ ចំនួន៣០០គ្រួសារ និងវរៈសេនាតូចនគរបាលព្រំដែនគោកលេខ៧០១ ចំនួន១២៤គ្រួសារ យោធាភូមិភាគ១ តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ២២៥គ្រួសារ និងយោធាភូមិភាគ១ កងពលតូចអន្តរាគមន៍ លេខ១២៨ ចំនួន១៥១គ្រួសារ ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំព្រែកមាស និងឃុំថ្មរកែវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕ធ.ដ​

ដោយៈ ម៉ា ដេង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner