អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៧៨លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៤០ម៉ឺននាក់ និងជាសះស្បើយ២៤៩លាន១៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៧៨លាន៥២ម៉ឺន៤ពាន់៣៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៤០ម៉ឺន៦០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៤៩លាន១៩ម៉ឺន៥ពាន់៨៥នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥២លាន៧៨ម៉ឺន៨ពាន់៤៥១នាក់ ស្លាប់ចំនួន៨៣ម៉ឺន៤ពាន់៤៥៥នាក់ និងជាសះស្បើយចំនួន៤០លាន៩៦ម៉ឺន៤ពាន់៩៩៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៧ម៉ឺន២ពាន់៦៥៧នាក់ ស្លាប់៤៧ម៉ឺន៨ពាន់៨៦៣នាក់ និងជាសះស្បើយ៣៤លាន២០ម៉ឺន៨ពាន់៩២៦នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន២២ម៉ឺន៦ពាន់៥៧៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់២២៨នាក់ និងជាសះស្បើយ២១លាន៤១ម៉ឺន៤ពាន់៣១៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner