សាលាអន្តរជាតិ ស៊ី អាយ អេ ហឺ្វសត៍ ក្លាយជាសាលាអន្តរជាតិដំបូងគេ នៅព្រះរាជាណាចក្រកម្ពុជាដែលទទួលបានវិញ្ញាបនបត្រឧត្តមភាពក្នុងការបណ្តុះបណ្តាលទម្លាប់នៃការគិត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានក្លាយជាសាលារៀនដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រឧត្តមភាពក្នុងការបណ្តុះបណ្តាលទម្លាប់នៃការគិតពីវិទ្យាស្ថានទម្លាប់នៃការគិត (HoM) ។
ទម្លាប់នៃការគិត ដែលបានបង្កើតឡើងដោយលោកស្រី Bena Kallick និង លោក Art Costa គឺជាសមាសភាគមូលដ្ឋានគ្រឹះនៃកម្មវិធីសិក្សារបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលទទួលស្គាល់ដោយ ACS WASC ស្របពេលជាមួយភាពរីកចម្រើន និងការទទួលស្គាល់ជាបន្តបន្ទាប់របស់សាលា ។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរួមបញ្ចូលទម្លាប់នៃការគិត ក្នុងឆ្នាំ២០១៥ ហើយវាបានក្លាយជាលក្ខណពិសេសនៃវិធីសាស្រ្តរៀនបែបសតវត្សរ៍ទី២១ ។ ពិធីប្រគល់វិញ្ញាបនបត្រនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែធ្នូនេះ នៅក្នុងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដោយមានការចូលរួមពីសំណាក់លោក Henry Toi ដែលជាសមាជិកម្នាក់របស់វិទ្យាស្ថានទម្លាប់នៃការគិត (HoM) និងជាស្ថាបនិកវិទ្យាស្ថាន NurthureCraft និង ទីប្រឹក្សាអប់រំដែលមានទីតាំងនៅប្រទេសសិង្ហបុរី និង លោក Philip G. Muscott ជាប្រធានកម្មវិធីសិក្សា និង អ្នកសម្របសម្រួល ACS WASC Focus on Learning របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ។

លោក Philip G. Muscott បានមានប្រសាសន៍ថា វិញ្ញាបនបត្រមួយនេះ គឺពិតជាសមិទ្ធិផល និងកិត្តិយសដ៏ធំធេងសម្រាប់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ។ ការរស់នៅក្នុងយុគ្គសម័យព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន យើងមិនដឹងទេថាតើ ការងារមួយណា ដែលគេត្រូវការចាំបាច់នាពេលអនាគត ហើយទម្លាប់នៃការគិត(HoM) គឺជាអ្វីដែលសំខាន់បំផុតដែលសាលាគួរផ្តោតលើក្នុងកម្មវិធីសិក្សារបស់ខ្លួន ។

លោក Philip G. Muscott បានបន្ថែមទៀតថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបន្តភាពរឹងមាំកាន់តែខ្លាំងទ្បើង ដោយបានបើកវិទ្យាល័យថ្មីដែលសាងសង់ស្របតាមតម្រូវការមានចម្ងាយប្រហែលពីរបីរយម៉ែត្រនៅតាមបណ្តោយផ្លូវឌូងងៀប ក្នុងឆ្នាំ២០២០ខាងមុខនេះ ហើយបច្ចុប្បន្នយើងក៏មានសាខាមួយទៀត គឺសាលាអន្តរជាតិ ស៊ី អាយ អេ ភីភី ដែលមានទីតាំងនៅសង្កាត់បឹងកេងកងទី១ផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner