បើថ្ងៃណាមួយគេឱ្យអ្នកជ្រើសរើសរវាងការរស់នៅស្រួលតែគ្នានគោលដៅ និងការរស់នៅលំបាកបន្ដិចតែមានគោលដៅច្បាស់លាស់ក្នុងជីវិត អ្នកគួរជ្រើសរើសជម្រើសទី២
អត្ថបទដោយ៖
AMS OneMinute
បើថ្ងៃណាមួយគេឱ្យអ្នកជ្រើសរើសរវៀងការរស់នៅស្រួលតែគ្នានគោលដៅ និងការរស់នៅលំបាកបន្ដិចតែមានគោលដៅច្បាស់លាស់ក្នុងជីវិត អ្នកគួរជ្រើសរើសជម្រើសទី២។ រស់នៅស្រួលៗតែគ្មានគោលដៅ ជីវិតគ្មានន័យទេប្រៀបដូចបើកឡានទៅមុខលើថ្នល់ធំរលោងល្អ តែមិនមានគោលដៅឈប់ ចេះតែបិតភ្នែកបើកទៅ។ តែបើប្រថុយបើកលើផ្លូវដី រលាក់ខ្លះ ហ៊ុយដីខ្លះ កាត់អូរខ្លះ នោះអ្នកនឹងមិនងាយធុញទ្រាន់ជិវិតដ៏វែងឆ្ងាយនោះទេ។ ពេលបានទៅដល់គោលដៅ អ្នកនឹងបានឈប់សំរាក និងមានមោទនភាពលើភាពជោគជ័យរបស់អ្នក។

✍🏽 Serey Chea