នគរបាល ខណ្ឌសែនសុខ បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ ចំនួន៣នាក់ ត្រូវបាន នគរបាល ខណ្ឌសែនសុខបញ្ជូន ខ្លួនទៅតុលាការ ដើម្បី ឲ្យព្រះរាជអាជ្ញាចោទសួរ និង ដាក់បន្ទុកនៅ ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងសំណុំរឿង បទល្មើស ពាក់ព័ន្ធ ប្រើប្រាស់គ្រឿងញៀន ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ សមត្ថកិច្ចនគរបាល បានបន្តទៀតថា ក្រោយពី កម្លាំង ជំនាញ ប៉ុស្តិ៍ បង្ក្រាប ចាប់ខ្លួនបាន នាំទៅសាកសួរនៅ ផ្នែក ជំនាញតាម នីតិវិធី រហូតដល់ ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ ត្រូវបាន បញ្ជូនខ្លួន ទៅតុលាការ ចាត់ការបន្ត តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner