សមត្ថកិច្ច ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៧ នាក់ ពីបទរក្សាទុកជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប ៖ នៅ ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣  ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២និង ៣០ នាទីផ្នែកការងារប្រឆាំងគ្រឿងញៀន បានសហការ ជាកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ដំដែកនិងប៉ុស្តិ៍ នគរបាលរដ្ឋបាល ខ្ចាស់  បានឃាត់ខ្លួន មុខសញ្ញា ចំនួន០៧ នាក់ ពីបទរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅ ភូមិក្បួន និងភូមិ គោកសង្កែឃុំ ខ្ចាស់ស្រុកសូទ្រនិគម​ ខេត្តសៀមរាប។

ជនសង្ស័យទាំង៧នាក់ រួមមានៈ ១- ឈ្មោះ  ឡៃ លី  ( តាម ) ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅ ភូមិ គោករលួស ឃុំ ដំដែក  ស្រុក សូទ្រនិគម  ខេត្តសៀមរាប ( មាន សារធាតុ ញៀន ក្នុងខ្លួន ) ។

២- ឈ្មោះ អៃ  ឆៃ យ៉ា ( វ៉ៃ ) ភេទ ប្រុស អាយុ ១៩ ឆ្នាំ  នៅ ភូមិ ក្បួន  ឃុំ ខ្ចាស់  ស្រុក សូទ្រនិគម  ខេត្តសៀមរាប ( មាន សារធាតុ ញៀន ក្នុង ខ្លួន ) ។

៣- ឈ្មោះ  ផុន យ៉ុងជេ ភេទ ប្រុសអាយុ ១៣ ឆ្នាំ  នៅភូមិក្បួន  ឃុំ ដំដែក ស្រុកសូទ្រនិគម  ខេត្តសៀមរាប ( មាន សារធាតុ ញៀន ក្នុង ខ្លួន ) ។

៤- ឈ្មោះ ណាំ ឧត្តម ភេទ ប្រុស  អាយុ ១៩ ឆ្នាំ  នៅ ភូមិ គោក សង្កែ ឃុំ ខ្ចាស់  ស្រុក សូទ្រនិគម  ខេត្តសៀមរាប ( មាន សារធាតុ ញៀន ក្នុង ខ្លួន ) មុខសញ្ញា ជូញដូរ ។

៥- ឈ្មោះ ហ៊ន់ ធេប ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅ ភូមិគោក សង្កែ  ឃុំខ្ចាស់ ស្រុក សូទ្រនិគម ខេត្តសៀមរាប ( មាន សារធាតុ ញៀន ក្នុងខ្លួន ) ។

៦- ឈ្មោះ  ស៊ាប រចនា ( ម៉ា ញ ) ភេទ ប្រុស  អាយុ ១៩ ឆ្នាំ  នៅ ភូមិ គោក សង្កែ  ឃុំ ខ្ចាស់  ស្រុក សូទ្រនិគម  ខេត្តសៀមរាប ( មាន សារធាតុ ញៀន ក្នុងខ្លួន ) ។

៧- ឈ្មោះ  និល  ថាត់  ភេទប្រុស  អាយុ ១៨ឆ្នាំ  នៅភូមិគោកសង្កែ  ឃុំខ្ចាស់  ស្រុក សូទ្រនិគម  ខេត្តសៀមរាប ( មាន សារធាតុ ក្នុង ខ្លួន ) ។

វត្ថុ តាង ដែល សមត្ថកិច្ច ដកហូតបាន រួម មានៈ ម្ស៉ៅ ក្រាម ពណ៌ស ថ្លា ចំនួន ០២កញ្ចប់ ទូរស័ព្ទ ដៃចំនួន ០៧ គ្រឿង  ឧបករណ៍ ប្រើប្រាស់  និងសម្ភារវេចខ្ចប់គ្រឿងញៀន មួយ ចំនួនទៀត ។  បច្ចុប្បន្ន ជនសង្ស័យ ទាំង ០៧នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន និងកំពុង កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្ត ដើម្បី អនុវត្តន៍តាមនីតិវិធីបន្ត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner