សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានក្រុមលួចស្លាកលេខរថយន្ត ជាបន្តបន្ទាប់
ភ្នំពេញ ៖ ក្រុមជនសង្ស័យ០៤នាក់ជាមុខសញ្ញាលួចស្លាកលេខរថយន្តនិងទទួលទិញផលចោរកម្មត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថាក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីបាត់ស្លាកលេខ រថយន្ដមកនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍ សែនជ័យ ក្រោមការដឹកនាំពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកងកម្លាំង ចុះ ឆែកឆេរ កាមេរ៉ា សុវត្ថិភាព តាម ផ្ទះ ប្រជាពលរដ្ឋ រហូត ដល់ កំណត់ មុខ សញ្ញា ឈាន ដល់ ការ ឃាត់ ខ្លួន ជន សង្ស័យ បានចំនួន ០៤នាក់ ក្នុង នោះមានម្នាក់ ជា អ្នក ទទួល ទិញ ស្លាក លេខ រថយន្ដ ។
ជន សង្ស័យ ទី ១-ឈ្មោះ សួង សៅនៀវ ភេទ ប្រុស អាយុ ៣២ឆ្នំា មុខរបរ ជាង សំណង់ ស្នាក់នៅ ភូមិ ខ្វា សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជ ធានី ភ្នំពេញ (ទទួល ទិញ ស្លាក លេខ រថយន្ដ )។
ជន សង្ស័យ ទី ២-ឈ្មោះ ផាន សុីណា ភេទ ប្រុស អាយុ ២៨ឆ្នំា មុខរបរ កម្ម ករ សំណង់ ស្នាក់នៅ បន្ទប់ ជួល ក្នុងភូមិ អូដឹម សង្កាត់ ចោមចៅ ទី ៣ ខណ្ឌ ពោធិ៍ សែនជ័យ (អ្នក លួច ស្លាក លេខ រថយន្ដ )។
ជន សង្ស័យ ទី ៣ -ឈ្មោះ អ៊ុន ប្រុស ភេទ ប្រុស អាយុ ៣៥ឆ្នំា មុខរបរ មិន ពិត ប្រាកដ ស្នាក់ នៅ ភូមិ សំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជ ធានី ភ្នំពេញ (ជា អ្នកលួច ស្លាក លេខ រថយន្ដ )។
ជន សង្ស័យ ទី ៤ -ឈ្មោះ សិត ដេឌី ភេទ ប្រុស អាយុ ២២ឆ្នំា មុខរបរ មិន ពិត ប្រាកដ ស្នាក់ នៅ ភូមិ ព្រៃ ព្រីង ខាង ត្បូង សង្កាត់ ចោមចៅ ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ (អ្នក លួច ស្លាក លេខ រថយន្ដ )។ ចំណែក ឯ ជន រងគ្រោះ ឈ្មោះ សៀម ស្រី លាវ ភេទ ស្រី អាយុ ៣៤ឆ្នំា មុខរបរ នៅ ផ្ទះ ស្នាក់នៅ ភូមិ ព្រៃ ជី សាក់ សង្កាត់ ចោមចៅ ទី ៣ ខណ្ឌ ពោធិ៍ សែនជ័យ ។
សម្ភារដក ហូត រួម មាន ៖ ម៉ូទ័រ សម្រាប់ដោះ ស្លាក លេខ រថយន្ដ ចំនួន ០១គ្រឿង និង ស្លាក លេខ រថយន្ដ ចំនួន ៧បន្ទះ។
បច្ចុប្បន្ន ជន សង្ស័យ ត្រូវ កម្លាំង នគរបាល នៃ អធិការ ដ្ឋានខណ្ឌ ពោធិ៍ សែនជ័យ កំពុង សាក សួរ ដេីម្បី កសាង សំណុំ រឿង បញ្ជូន ទៅ កាន់ តុលាការ ចាត់ការ តាម ផ្លូវ ច្បាប់ ៕ដោយ៖ ភារ៉ា និងប៊ុនធី








