រថយន្ត Ford Ranger បោលបុកឃឿនសួនច្បារផ្លោងទៅបុករូបសំណាក់ព្រះឆាយល័ក្ខណ៍នៅផ្លូវព្រះសុីសុវត្តិ បន្ថែម រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ មានរថយន្តម៉ាក Ford Rangerមួយគ្រឿងបានធ្វេីដំណេីរក្នុងល្បឿនលឿនទៅបុកឃឿនសួនច្បារ និងផ្លោងទៅបុករូបសំណាក់ព្រះឆាយល័ក្ខណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច កាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចក្បែររង្វង់មូលសម្ដេចសង្ឃ រាជ ជួនណាត ប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-4566 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុ គួបផ្សំផ្លូវរាងកោងបន្តិច ហេីយអ្នកបេីកបរខ្វះការប្រុងប្រយ័ត្នផងនោះ ក៏ជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ រួចផ្លោងទៅបុករូបសំណាក់ព្រះឆាយាល័ក្ខណ៍ បណ្ដាលឲ្យបាក់បែកកំទេចថ្មពេញសួន និងសង្កត់ពីលេីរថយន្តរងការខូចខាតយ៉ាងដំណំ ។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យតៃកុង អ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ ៕ ដោយ ៖ ជីម ភារ៉ា






