កងកម្លាំងសន្តិសុខស៊ូដង់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅក្នុងរដ្ឋធានីខាទុំ កាលពីថ្ងៃទី២៥ ធ្នូ ខណៈដែលបាតុករស៊ូដង់រាប់ម៉ឺននាក់ដង្ហែរក្បួនទូទាំងប្រទេស

អត្ថបទដោយ៖
AMS OneMinute

កងកម្លាំងសន្តិសុខស៊ូដង់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅក្នុងរដ្ឋធានីខាទុំ កាលពីថ្ងៃទី២៥ ធ្នូ ខណៈដែលបាតុករស៊ូដង់រាប់ម៉ឺននាក់ដង្ហែរក្បួនទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងក្រុមយោធាដែលធ្វើរដ្ឋប្រហារកាលពីខែតុលាកន្លងទៅនេះ។

ក្រុមបាតុករមានបំណងចង់ឱ្យយោធាដកខ្លួន មិនឱ្យពាក់ព័ន្ធនឹងតួនាទីអ្វីនៅក្នុងរដ្ឋាភិបាល បើទោះបីជាលោកនាយករដ្ឋមន្រ្តី Abdallah Hamdok ត្រឡប់មកកាន់ដំណែងដូចដើមកាលពីខែវិច្ឆិកាថ្មីៗនេះវិញក្ដី។

ក្រុមអ្នកតវ៉ាទាមទារឱ្យកងកម្លាំងយោធាត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញ និងអំពាវនាវឱ្យមានការផ្លាស់ប្តូរទៅរកការគ្រប់គ្រងបែបស៊ីវិល។

កាលពីចុងសប្តាហ៍មុន កម្លាំងសន្តិសុខក៏បានបំបែកក្រុមបាតុករដោយហឹង្សាម្ដងហើយ នៅពេលដែលក្រុមបាតុករប៉ុនប៉ងធ្វើបាតុកម្មនៅជិតវិមានប្រធានាធិបតី។

យ៉ាងហោចណាស់ បាតុករ ៣នាក់បានស្លាប់ និងជាង ៣០០នាក់ទៀតរងរបួស។

ប្រភព៖ Al Jazeera

ads banner