ជំនន់ទឹកភ្លៀងនៅម៉ាឡេស៊ីបានឆក់យកជីវិតមនុស្សចំនួន ៤៦នាក់ ដោយក្នុងនោះភាគច្រើនមកពីតំបន់ជុំវិញរាជធានីកូឡាឡាំពួរ
អត្ថបទដោយ៖
AMS OneMinute
ផ្លូវចំនួន ៦៨ខ្សែត្រូវបានកាត់ផ្ដាច់ ចំណែកឯប្រជាជនរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ។ សព្វថ្ងៃ មនុស្សប្រមាណ ៥ម៉ឺននាក់កំពុងស្ថិតនៅកន្លែងជ្រកកោនចំនួន ៣០០ នៅរដ្ឋចំនួន ៧ក្នុងឧបទ្វីបម៉ាឡេស៊ី។
ចំណាត់ការឆ្លើយតបនឹងទឹកជំនន់នេះរងការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ទទួលស្គាល់ថា ការឆ្លើយតបរបស់រដ្ឋាភិបាលមាន “នៅខ្សោយ” តែប្ដេជ្ញានឹងធ្វើឱ្យប្រសើរឡើងវិញ។
ប្រភព៖ Straits Times



