មណ្ឌលប្រឡងចំនួន ១០មណ្ឌលបើកឲ្យដំណើរការប្រឡងជាធម្មតា , អភិបាលខេត្តលើកទឹកចិត្ត និងបានផ្តាំផ្ញើដល់ បេក្ខជនប្រឡងទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា

កំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានចូលរួមពិនិត្យនិងបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (BacII) នៅមណ្ឌលប្រលងវិទ្យាល័យវិទ្យាល័យកំពង់ធំនិងបានលើកឡើងថាមណ្ឌលប្រឡងចំនួន១០មណ្ឌលបើកឲ្យដំណើរការប្រឡងជាធម្មតាអភិបាលខេត្តលើកទឹកចិត្តនិងបានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាព្រឹកថ្ងៃទី១នៃដំណើរការប្រឡងដើម្បីពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបាន។ ឯកឧត្តមបានបន្តថា ចំពោះប្អូនៗជាបេក្ខជនបេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះត្រូវតែយកចិត្តទុកដាក់ខ្ពស់និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនិងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងនិងប្រកាន់យកនូវគោលការណ៍ “ចេះជាប់” ។

តាមការបញ្ជាក់របស់បេក្ខជនបេក្ខនារីខ្លះបានលើកឡើងថាពួកគេមានសង្ឃឹមក្នុងការប្រឡងដោយសារការសិក្សាររៀនសូត្របានច្រើនជាងឆ្នាំមុនហើយតំបន់គ្មានហានិភ័យបានចូលរៀនជាបន្តបន្ទាប់និងរៀនតាមប្រព័ន្ធអនឡាញផង ។

តាមការបញ្ជាក់របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំមណ្ឌលប្រឡងចំនួន ១០មណ្ឌលបើកឲ្យដំណើរការប្រឡងជាធម្មតាមិនមានអ្នកឆ្លងជម្ងឺកូវីដ១៩ទេ ហើយមាន១៩៥បន្ទប់ ក្នុងនោះមានមណ្ឌលប្រឡង ផ្នែកវិទ្យាសាស្រ្ត ចំនួនពីរមណ្ឌល ស្មើរ៥១បន្ទប់ មានបេក្ខជនប្រឡងសរុបចំនួន១,២៤១នាក់ និងមណ្ឌលផ្នែកសង្គម មានចំនួន ៨មណ្ឌល ស្មើរ១៤៤បន្ទប់ មានបេក្ខជនប្រឡងសរុប៣,៥៩៥នាក់ ៕ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner