រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយរបស់ សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា
សៀមរាប ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយរបស់សមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា មាន GEL លាងសំអាត់ដៃ ០៩កេស ,មីជាតិ ៥០កេស , ទឹកស៊ីអុីវនិងទឹកត្រី ៥០យួរ , ត្រីខ ០៥កេស , ទឹកសុទ្ធ ៥០កេស និង ម៉ាស៊ីនបាញ់សម្លាប់មេរោគ ០១គ្រឿង រួមនឹងថ្នាំសម្លាប់មេរោគ ០២ធុង ត្រូវបានឯកឧត្តមហមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បិងជាប្រធានសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ដើមី្បសម្រាប់ប្រើប្រាស់ក្នុងគ្រាដ៏លំបាកនៃឆ្លងជម្ងឺកូវីដ-១៩ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តសៀមរាបតែម្តង ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ការចម្លងវីរុសនៃជម្ងឺកូវីដ-១៩ ។
ពិធីប្រគល់នេះបានធ្វើឡើងនៅសាលាខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ។
ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ ចំពោះប្រតិភូសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ដែលបាននាំយកអំណោយផ្តល់ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ការចម្លងវីរុសនៃជម្ងឺកូវីដ-១៩ និង ដោះស្រាយជីវភាពបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងខេត្តសៀមរាប ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីការព្រួយបារម្ភផងដែរ ក្នុងពេលបើកការហោះហើរពីក្រៅប្រទេសមកកាន់ខេត្តសៀមរាប តែមកដល់ពេលនេះ យើងពុំទាន់មានភ្ញៀវណាម្នាក់កើតកូវីដ១៩ឡើយ ដោយយើងអនុវត្តជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង វិធានការណែនាំរបស់ក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ ។
ឯកឧត្តមបានបន្តថា ការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ។ បច្ចុប្បន្ននេះ ជម្ងឺកូវិដ.១៩ បាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា និងខេត្តសៀមរាបផងដែរ ៕ ដោយ ស៊ាន សុផាត





