ឯកឧត្តម ស៊ុន ចាន់ថុល ៖ ស្ថានីយជញ្ជីងថ្លឹងរថយន្តទាំងអស់ដល់ពេលវះកាត់ហើយ ព្រោះ ស្ថានីយជញ្ជីងខ្លះ ចូលថ្លឹងមិនដឹងស្អីផង ឬគេឲ្យលុយហើយ បែជាឱ្យគេទៅបាត់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានលើកឡើងថា
ស្ថានីយជញ្ជីងថ្លឹងរថយន្តរបស់លោកដល់ពេលវះកាត់ហើយ ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍សង្កត់ធ្ងន់ថា យើងដល់ពេលវេលាអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីហើយ គឺឆ្លុះកញ្ចក់, មុជទឹក, ដុសក្អែល, ព្យាបាល, វះកាត់ ។

ក្រៅពីនោះ ឯកឧត្តមជម្រាបថា លោកបានអញ្ជើញប្រធាន និងអនុប្រធាន ស្ថានីយជញ្ជីងទាំងអស់ ឲ្យមកស្តាប់ប្រសាសន៍សម្តេចតេជោទាំងអស់គ្នា ឲ្យឮទាំងអស់គ្នា កុំចេះតែយើងថា សម្តេចតេជោ មានប្រសាសន៍ចឹង យើងត្រូវតែធ្វើតាមច្បាប់ ធ្វើតាមអនុក្រឹត្យ ថែមទាំងមានអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ថែមទៀតជាពិសេស ឯកឧត្ត បានបញ្ចាំងវីដេអូ អោយប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំងអស់ឃើញជាក់ស្តែង ម៉ោង៣ភ្លឺឡានអត់ចូលស្ថានីយទេ យើងតាមឡាននោះ កន្លែងមួយនោះឡានចូលអត់ថ្លឹងទេ នៅក្រៅមែន បង់លុយហើយចេញឡានមែន ឃើញជាក់ស្តែងទាំងអស់គ្នាម្សិលមិញនោះ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលមានទីតាំងតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បន្ថែមថា យើងចាត់វិធានការ ដល់ដំណាក់កាលវះកាត់ មិនអនុញ្ញាតជាដាច់ខាត ការធ្វើរបៀបនេះ ខុសច្បាប់ហើយខូចខាតផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង រកថវិការាប់ពាន់លាន មកកសាងផ្លូវ រាប់លានមកជួសជុលផ្លូវ ហើយបើយើងឲ្យមន្ត្រីប៉ុន្មាននាក់នេះ មិនគោរពច្បាប់ អនុញ្ញាតឲ្យឡានដឹកទំនិញ លើសទម្ងន់កំណត់ មិនឆៀក មិនចូលថ្លឹង យកលុយហើយ ឲ្យឡានទៅបាត់ ផ្លូវនៅតែខូច។

ឯកឧត្តម ស៊ុន ចាន់ថុល បានសូមឱ្យឯកឧត្តម សេង ជួន ចាំឲ្យច្បាស់ ពេលថ្ងៃមិនសូវធ្វើទេ ចឹងយប់ត្រូវតែច្មក់ កុំនៅស្ងៀម វាហួសហេតុពេក កន្លែងថ្លឹងឡាន យកឡានទៅដាក់កន្លែងថ្លឹងឡាន ឡានតូចៗគាត់ ទៅកន្លែងថ្លឹងហ្មង លើជញ្ជីងយើងហ្នឹង ហើយឡានមកពីក្រៅទៅបាត់ ជាក់ស្តែងណាស់យើងបញ្ចាំងអោយមើល ។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍សង្កត់ថា យើងខ្ញុំមិនលាក់បងប្អូនសារព័ត៌មានទេ យើងខ្ញុំតាមដានរឿងនេះ ហើយដល់ពេលវះកាត់ហើយ វាខូចផ្លូវយើង ជួនកាលមន្ត្រីខិលខូចតែមួយ ឬពីរនោះទេ អ្នកភាគច្រើនគេល្អ អ្នកខូចមួយឬពីរហ្នឹង ធ្វើឲ្យខូចផ្លូវដែរហ្នឹង ព្រោះអីឡានដឹកធ្ងន់វាខូចផ្លូវហើយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានបរសាសន៍ថា នៅកម្ពុជានាពេលបច្ចុប្បន្ន មានរថយន្ដប្រមាណ ៣០ម៉ឺនគឿង បានហួសសពុលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀក ដូច្នេះម្ចាស់រថយន្ដទាំងនោះ ត្រូវយករថយន្ដមកឆៀកឲ្យបានត្រឹមត្រូវ ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា មន្ដ្រីឆៀករថយន្ដ ត្រូវឲ្យមានតម្លាភាព ដាច់ខាត មិនត្រូវយកថវិកាក្រៅពីម្ចាស់រថយន្ដ ដើម្បីឲ្យរថយន្ដនោះ ចេញសញ្ញាត្រឹមត្រូវ បើធ្វើរបៀបនេះ មន្ដ្រីឆៀក នឹងទទួលទោសចំពោះមុខច្បាប់ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យទៅដល់ម្ចាស់រថយន្ដមិនទាន់មកឆៀកទាំងអស់ ត្រូវយករថយន្ដមកឆៀក ឲ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ កម្លាំងនគរបាល មានសិទ្ធិចាប់រថយន្ដណា មិនទាន់មកធ្វើឆៀក ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការឆៀករថយន្ដត្រឹមត្រូវ នឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា សព្វថ្ងៃនេះ មជ្ឈមណ្ឌលឆៀករថយន្ដនៅកម្ពុជា មាន១៥កន្លែង រួមមាន ៖ ៥កន្លែង នៅរាជធានីភ្នំពេញ, ១កន្លែងទៀតក្រុមហ៊ុនកូរ៉េ កំពុងសាង់សង ។ ចំណែក ៩កន្លែង ទៀត នៅតាមបណ្ដាខេត្តដូចជា៖ ខេត្តកំពង់ឆាំង បាត់ដំបង សៀមរាប ព្រះវិហារ ក្រចេះ រតនគីរី កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង ក្នុងនោះ ក៏មានរថយន្ដឆៀកចល័ត៤គ្រឿងផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner