ពលរដ្ឋចំនួន១៨គ្រួសារ ដែលរងគ្រោះដោយកាបាក់ច្រាំងទន្លេរនៅស្រុកឆ្លូង អំពាវនាវសុំឲ្យអាជ្ញាធរជួយពន្លឿនដោះស្រាយដីសម្រាប់ពួកគាត់ផ្លាស់ប្តូរកន្លែងរស់នៅ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋចំនួន១៨គ្រួសារដែលរងគ្រោះដោយករណីរអិលស្រុតបាក់ច្រាំងទន្លេរ នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បានអំពាវនាវស្នើសុំឲ្យអាជ្ញាធរជួយ ពន្លឿនដោះស្រាយដី សម្រាប់ពួកគាត់ផ្លាស់ប្តូរកន្លែងរស់នៅ ដើម្បីជម្រៀសចេញតំបន់ទីតាំងកើតហេតុដែលពួកគាត់ កំពុងស្នាក់នៅបណ្តោះអាសន្នសព្វថ្ងៃនេះ ។

ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា កន្លងទៅអាជ្ញាធរស្រុកខេត្ត រួមនឹងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀតបានចុះពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុ ជាមួយគ្នានោះដែរអាជ្ញាធក៏បានគិតគួរនឹងស្នើសុំទៅថ្នាក់លើដើម្បីស្វែងរកទីតាំងថ្មីសម្រាប់ពួកគាត់ផ្លាស់ប្តូទីតាំងរស់នៅ ដើម្បីឲ្យគាត់ចាកចេញពីកន្លែងដែលប្រឈម នឹងការគ្រោះថ្នាក់នេះ ។

ពលរដ្ឋទាំងនោះបានបញ្ជាក់ថា ដោយសារពួកគាត់រស់នៅមានការភ័យខ្លាច គឺចាប់តាំងពីកើតហេតុ ថ្ងៃទី១០ ខែតុលា រហូតមកដល់ថ្ងៃទី១២ ខែធ្នូនេះ ពួកគាត់ក៏សម្រេចស្នើសុំ និងអំពាវនាវសុំឲ្យអាជ្ញាធរជួយពន្លឿនក្នុងការដោះស្រាយដីសម្រាប់ពួកគាត់បានផ្លាស់ប្ដូរទីលំនៅរស់ ដើម្បីរើសចេញពីតំបន់ប្រឈមការគ្រោះថ្នាក់នេះ ទៅកន្លែងដែលទីទួលសុវត្ថិភាពដែលអាជ្ញាធរកំណត់ឲ្យ ។

ឆ្លើយតបទៅនិងបញ្ហានេះលោក ហេង សុថា អភិបាលស្រុកឆ្លូងបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកទី១២ធ្នូថា រឿងហ្នឹងយើងបានគិតរួចហើយ ប៉ុន្តែនៅមិនទាន់រៀបចំគោលដៅណាមួយឱ្យច្បាស់លាស់នៅឡើយទេ លោកថា ដំបូងឡើយគឺយើងមានគោលដៅដាក់នៅលើភ្នំព្រះ ត្រង់ចំណុចចម្ការម៉ៃសាក់ ដោយមានការឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម រួចហើយ ប៉ុន្តែក្រោយមកដោយការតវ៉ាពី បងប្អូនប្រជាពលរដ្ឋតាមបណ្ដាឃុំដទៃផ្សេងទៀត លោកអភិបាលបានបញ្ជាក់ដែរថា ចរន្តតវ៉ានោះគឺបងប្អូនប្រជាពលរដ្ឋតាមបណ្ដាឃុំផ្សេងទៀតតវ៉ាថា ហេតុអ្វីបានជាឆ្នាំមុនករណីមុនដែលមានការកើតហេតុ ស្រដៀងគ្នានេះដែរមិនបានរៀបចំឲ្យពួកគាត់ទៅនៅទីតាំងកន្លែងហ្នឹង ។

លោកអភិបាលបន្តថា ដោយសារទីតាំងដីនៅចំណុចខាងលើនោះវាតូច ដូច្នេះយើងមិនអាចយកបងប្អូនប្រជាពលរដ្ឋទាំង១៨គ្រួសារ ទៅដាក់នៅចំនុចទីតាំងនោះទេប្រសិនបើយើងសម្រេចដាក់នៅទីតាំងនោះនឹងមានបញ្ហាប្រឈមទំនាស់ដីធ្លី ជាមួយបងប្អូនប្រជាពរដ្ឋនៅតាមបណ្ដាឃុំផ្សេងទៀត។

បញ្ហារនេះឯកឧត្តមអភិបាលខេត្តលោកកំពុងតែសម្រេចចិត្តថាតើ យកបងប្អូនប្រជាពលរដ្ឋទាំង១៨គ្រួសារនេះ ទៅដាក់នៅទីតាំងមួយណាដើម្បីជាកន្លែងសម្រាប់ពួកគាត់រស់នៅសមរម្យ និងដើម្បីកុំឲ្យមានបញ្ហាប្រឈមផ្សេងៗជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាឃុំដទៃទៀត អញ្ចឹងយើងកំពុងតែគិតថា ធ្វើមិចឲ្យវាមានសមធម៌ រវាងអ្នកមុន និងអ្នកក្រោយ អោយមានតុល្យភាពនិងគ្នា កុំឲ្យអ្នកមុនច្រណែនអ្នកក្រោយ៕ធ.ដ

ដោយ ម៉េង គាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner