២៨ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់ ចំណាយថវិកា៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២ – FN

២. ផ្ទៃដីដំណាំស្វាយចន្ទីក្នុងខេត្តរតនគិរីនៅឆ្នាំ២០២១នេះ កើនដល់ចំនួន ៥១ ០០០ហិកតា ខណៈដំណាំនេះអាចប្រមូលផលបាននៅក្នុងឆ្នាំ២០២២លើផ្ទៃដីជាង ១ម៉ឺនហិកតា – រស្មីកម្ពុជា

៣. កម្ពុជានឹងចាប់ផ្តើមជំរុញការនាំចេញអង្ករឡើងវិញ ទៅទីផ្សារអឺរ៉ុបចាប់ពីខែមករាឆ្នាំក្រោយបន្ទាប់ពីវិធានការការពារដោយគណៈកម្មការអឺរ៉ុបនឹងបិទបញ្ចប់ត្រឹមថ្ងៃទី១៨មករាខាងមុខ – ភ្នំពេញបុស្តិ៍

៤. រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi បានព្រមព្រៀងបង្កើតខ្សែទូរស័ព្ទបន្ទាន់ផ្នែកយោធាជាមួយប្រទេសចិននៅឆ្នាំក្រោយ – Reuters

៥. រដ្ឋមន្ត្រីការបរទេសស៉ីរីលោក Faisal Mekdad៖ អាមេរិកកំពុងលួចធនធានធម្មជាតិរួមមានប្រេង ស្រូវសាលី និងកប្បាសពីស៉ីរី និងដាក់ទណ្ឌកម្មខុសច្បាប់ – CGTN

ads banner