រដ្ឋាភិបាលនីការ៉ាហ្គ័រនៃតំបន់អាមេរិកកណ្ដាល បានរឹបអូសអតីតស្ថានទូតតៃវ៉ាន់ ដើម្បីប្រគល់ឱ្យចិនដីគោកវិញ
អត្ថបទដោយ៖
AMS OneMinute
រដ្ឋាភិបាលនីការ៉ាហ្គ័រនៃតំបន់អាមេរិកកណ្ដាល បានរឹបអូសអតីតស្ថានទូតតៃវ៉ាន់ ដើម្បីប្រគល់ឱ្យចិនដីគោកវិញ ក្រោយរដ្ឋាភិបាល លោក Daniel Ortega បានផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងខែធ្នូនេះ។
មុនចាកចេញ បេសកកម្មការទូតតៃវ៉ាន់បានបរិច្ចាគអគារស្ថានទូតឱ្យវិហាររ៉ូម៉ាំងកាតូលិកប្រចាំរដ្ឋធានីម៉ាណាហ្គា នៃនីការ៉ាហ្គ័រ។ ប៉ុន្តែរដ្ឋាភិបាលនីការ៉ាហ្គ័រ បានបដិសេដចំពោះការបរិច្ចាគនេះ និងលើកឡើងថាជាទង្វើមិនស្របច្បាប់ ហើយអគារនេះជាកម្មសិទ្ធិរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រភព៖ Yahoo News