នគរបាលស្រុកកោះធំឃាត់ខ្លួនជនជាតិចិន៣នាក់ ពីបទ ចាប់ជនជាតិចិនដូចគ្នា បង្ខាំងនៅក្នុងឡានជំរិតទារប្រាក់

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ ជនសង្ស័យ៣នាក់ ជាជនជាតិចិន ត្រូវបាននគរបាលស្រុកកោះធំដឹកនាំដោយលោកវរសេនីយ៌ ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ ស្រាវជ្រាវរហូតឃាត់ខ្លួនបាន ពាក់ពន្ធ័ករណីចាប់បង្ខាំងជនជាតិចិនដូចគ្នាដាក់ទុកនៅក្នុងឡាន ដើម្បីជំរិតទារប្រាក់។ ជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី នៅចំណុច ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចិន មានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរ បុគ្គលិកផ្នែកព័ត៌មានវិទ្យា ។

ជនសង្ស័យទី១ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ ទី២ឈ្មោះ ចាង វ័យជី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកទីផ្សារ ទី ៣ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនមុខរបរ បុគ្គលិកទីផ្សារ អ្នកទាំង៣ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

វត្ថុតាងចាប់យន្ត រថយន្ត០១គ្រឿងកាំបិតប៉័ងតោ១ កូនកាំបិតចុងស្រួច១ កាំបិតមុខពីរ១ កាំបិតកៃពីរ+កន្ត្រៃ១ម៉ាស់៥,លិខិតឆ្លងដែន២ច្បាប់ទូរស័ព្ទ៣គ្រឿង ,កាបូបដៃ១,កាតធនាគារ(ATM) ១០សន្លឹកប័ណ្ណសម្គាល់ខ្លួន ២សន្លឹក លិខិតជួលរថយន្ដ ១ច្បាប់ ពិលឆក់១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕ធ.ដ

ចាន់ ថ្លា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner