ជនសង្ស័យ២នាក់ ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លាឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវលំ ភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់រួមមាន ៖ ទី១-ឈ្មោះ វ៉ា ជ័យ ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅកន្លែងលាងឡាន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក , និងទី២-ឈ្មោះ អាន ចាន់ធី ភេទស្រី អាយុ២៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ