លោក ដូវ គឹមស៊ីន ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកជលគីរី ជំនួស លោក ហៃ មនោរម្យ ដែលត្រូវទៅ បម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំស្រុកជលគីរី ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។

លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៧៩អនក្រ.តត ស្តីពីការតែងតាំង លោក ដូវ គឹមស៊ីន ឋានន្តរស័ក្តិមន្រ្តី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកជលគីរី ជំនួស លោក ហៃ មនោរម្យ អតីតអភិបាលនៃគណៈអភិបាលស្រុកឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីទទួលអនុក្រឹត្យនិងត្រារួចមក លោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជលគីរី ទើប និង តែងតាំងថ្មីបានប្ដេជ្ញាចិត្ត តាមតួនាទីនិងភារកិច្ច គោរពរដ្ឋធម្មនុញ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព រក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អចូលរួមអនុវត្តន៍នូវគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ការប្រកាសតែងតាំងអភិបាលស្រុកជលគីរីនៅថ្ងៃនេះដើម្បីបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ឱ្យបានល្អប្រសើរ រួមសាមគ្គីឯកភាពផ្ទៃក្នុងសហការអោយបានជិតស្និតជាមួយក្រុមប្រឹក្សាស្រុក ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និង លើកវិធានការ គោលការណ៍ ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ជាពិសេសយកចិត្តទុកដាក់បង្កើនមុខរបរ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner